គ្រីបតូ Bitcoin ហក់ឡើងថ្លៃខ្ពស់ជាង២០.០០០ដុល្លារជាលើកដំបូង ក្រោយដាំក្បាលចុះរហូតដល់ទៅជាង៧០ភាគរយ

ដោយៈ សុខុម

អន្តរជាតិ: វាជាដំណឹងវិជ្ជមានគួរឱ្យអបអរសាទរ សម្រាប់វិស័យរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ នៅពេលដែលរូបិយប័ណ្ណ Bitcoin កាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា បានហក់ឡើងថ្លៃខ្ពស់ជាង២០.០០០ដុល្លារអាមេរិក ក្នុងមួយកាក់ជាលើកដំបូង ក្នុងរយៈពេល២ខែមកនេះ។

Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូដ៏ធំបំផុត និងល្បីល្បាញបំផុតរបស់ពិភពលោក បានកើនឡើងថ្លៃ៤,៦% ឈានដល់២០.៨៥៣ដុល្លារអាមេរិក កាលពីថ្ងៃសោរ៍កន្លងទៅ។ Bitcoin បានហក់ឡើងថ្លៃ២៦,៤%ពី១៦.៤៩៦ដុល្លារអាមេរិក កាលពីថ្ងៃទី០១ ដើមខែមករា ដើមឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ រូបិយប័ណ្ណគ្រីបតូ Ether ដែលជាគ្រីបតូភ្ជាប់ទៅនឹងបណ្តាញ Blockchain ក៏បានហក់ឡើងថ្លៃ៥,៩១%ដែរ ឈានដល់១.៥៣៦,៩ដុល្លារអាមេរិក កាលពីថ្ងៃសៅរ៍ដដែល។

Bitcoin បានធ្លាក់ថ្លៃរហូតដល់ទៅជាង៧២% ស្ទើរមិនគួរឱ្យជឿ ចាប់តាំងពីបានហក់ឡើងថ្លៃខ្ពស់បំផុត រហូតដល់៦៨.៩៩១ដុល្លារអាមេរិក ក្នុងមួយកាក់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

តម្លៃទីផ្សារគ្រីបតូទូទាំងពិភពលោក បានធ្លាក់ចុះមកនៅក្រោម១ទ្រីលានដុល្លារអាមេរិក អំឡុងខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីឈានដល់៣ទ្រីលានដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ បើផ្អែកតាមការហក់ឡើងថ្លៃតិចតួចនេះឃើញថា តម្លៃទីផ្សារគ្រីបតូទូទាំងពិភពលោក មិនទាន់កើនលើស១ទ្រីលានដុល្លារអាមេរិកនៅឡើយទេ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here