ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំស្ដីពី ការពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សានៃអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លោកបណ្ឌិត សួន សុផល បានចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រនៃក.អ.ក. ជាមួយក្រុមការងារបច្ចេកទេសកែលម្អ ប្រព័ន្ធជ្រើសរើសមន្ត្រីនៃអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ. ដែលដឹកនាំដោយលោកគង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ។
គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងរបស់មន្ត្រីក.អ.ក. សំដៅធានាឱ្យបាននូវការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងក្នុងការបម្រើសេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយអនុលោមតាមគោលការណ៍ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាគឺ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”៕








