អតិផរណា​កម្ពុជា​ព្យាករថានឹង​ថយចុះ​មក​ត្រឹម២,៥ភាគរយ​ក្នុង​ឆ្នាំ​២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ អតិផរណានៅក្នុងប្រទេសកម្ពុជាត្រូវបានព្យាករថា ថយចុះមកត្រឹម២,៥ភាគរយ នៅក្នុងឆ្នាំ២០២៣ ដែលជំរុញដោយថយល្បឿននៃកំណើនថ្លៃម្ហូបអាហារ។

យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា អតិផរណានៅឆ្នាំ២០២៣ អាចប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក។

របាយការណ៍បានបន្តថា ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកអាចមានកំណើនទាបជាមួយនឹងការថយល្បឿនកំណើនថ្លៃម្ហូបអាហារ អតិផរណាត្រូវបាន ព្យាករថាថយចុះមកត្រឹម២,៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

NBC អះអាងថា “ក្នុងក្របខ័ណ្ឌដុល្លារូបនីយកម្មខ្ពស់ ការរក្សាស្ថិរភាព ប្រាក់រៀលជាកត្តាសំខាន់ ដើម្បីសម្រេចគោលដៅរក្សាស្ថិរភាពអតិផរណា។ ជាពិសេស ស្ថិរភាព ប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានជួយការពារអំណាចទិញ ចំណូលរបស់ប្រជាជនក មានចំណូលជាប្រាក់រៀល និងរួមចំណែកបន្ទាបតម្លៃទំនិញនាំចូល”​។

យ៉ាងណាក្តី ធនាគារជាតិនៃកម្ពុជាបង្ហាញការព្រួយបារម្ភអំពីការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ធ្វើឱ្យថ្លៃទំនិញនាំចេញពីកម្ពុជាមានកម្រិតខ្ពស់ជាងមុន បើគិតជារូបិយប័ណ្ណនៅក្នុងប្រទេស ជាទីផ្សារនាំទំនិញចូលពីកម្ពុជា ដែលនេះអាចជាការប្រឈមមួយទៀតសម្រាប់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here