អ៊ុយក្រែនស្នើសុំមីស៊ីលនិងអាវុធពីលោកខាងលិច ដើម្បីយកឈ្នះសង្គ្រាមក្នុងឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ក្រុងគៀវ: ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhaylo Podolyak បានបញ្ជាក់ប្រាប់សារពត៌មាន AFP ថា អ៊ុយក្រែននឹងអាចឈ្នះសង្រ្គាមនៅឆ្នាំ២០២៣ ប្រសិនបើខ្លួនទទួលបានអាវុធលោកខាងលិចបន្ថែមទៀត ជាពិសេសមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះធុនធ្ងន់។

លោក Podolyak បានមានប្រសាសន៍ថា “បើមិនដូច្នេះទេ សង្រ្គាមនឹងបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍” ដោយលោកចង្អុលបង្ហាញថា “ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតកំពុងកើតឡើង នៅភាគខាងកើតអ៊ុយក្រែន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ ក្នុងបទសម្ភាសន៍មួយ ជាមួយសារពត៌មាន AFP ថា មានតែកាំជ្រួច  ដែលមានចម្ងាយលើសពី១០០គីឡូម៉ែត្រប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យយើងបង្កើនល្បឿនយ៉ាងខ្លាំង ក្នុងការដណ្តើមកាន់កាប់ទឹកដីរបស់យើងមកវិញ”។

កាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធកាំជ្រួចដល់អ៊ុយក្រែន ដែលមានរយៈចម្ងាយប្រហែល៨០គីឡូម៉ែត្រ ហើយនាពេលថ្មីៗនេះ ទីក្រុងគៀវក៏បានទទួលប្រព័ន្ធស្រដៀងគ្នារបស់បារាំងផងដែរ។

ទោះបីជាយ៉ាងនេះក្តី វា​កំពុង​ដាក់​សម្ពាធ​លើ​ក្រុង​វ៉ាស៊ីនតោន ​ក្នុង​ការ​បញ្ជូន​កាំជ្រួច ATACMS របស់​អាមេរិក​ ដែល​មាន​ចម្ងាយ​ប្រហែល៣០០គីឡូម៉ែត្រ។ ប្រព័ន្ធទាំងនេះនឹងអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនកំណត់គោលដៅ លើឃ្លាំងអាវុធរុស្ស៊ី នៅក្នុងទឹកដីអ៊ុយក្រែន ដែលគ្រប់គ្រង ដោយទីក្រុងមូស្គូ។

លោក Podolyak បានអះអាងថា អ៊ុយក្រែនអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ីទាំងអស់នៅក្នុងទឹកដី ដែលរុស្ស៊ីកាន់កាប់ រួមទាំងនៅតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន និងនៅតំបន់ Crimea ដែលជាឧបទ្វីបសមុទ្រខ្មៅ ដែលកាន់កាប់ដោយទីក្រុងម៉ូស្គូ ក្នុងឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here