ក្រុមហ៊ុនកូរ៉េខាងត្បូងមួយគ្រោងបោះទុន២,៥ពាន់លានដុល្លារដើម្បីពង្រីកផលិតកម្មបន្ទះសូឡា

ដោយ: គង់ លាងហួរ

សេអ៊ូល:ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ របស់កូរ៉េខាងត្បូង Qcells គ្រោងបោះទុនវិនិយោគ ប្រមាណ២,៥ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន នៅក្នុងរដ្ឋGeorgia នៃសហរដ្ឋអាមេរិក។

សេចក្តីប្រកាសនេះ គឺជាការប្តេជ្ញាចិត្តផលិតកម្មសាជីវកម្ម ដ៏ធំបំផុតមួយ ចាប់តាំងពីមានការអនុម័តច្បាប់កាត់បន្ថយអតិផរណា (IRA) របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយច្បាប់នេះរួមបញ្ចូលនូវការឧបត្ថម្ភធន ជាង៣០០ពាន់លានដុល្លារ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិធានការលើកទឹកចិត្តមួយចំនួន មានគោលបំណងជំរុញការផលិតក្នុងស្រុក នៃផលិតផលថាមពលស្អាត ដែលបច្ចុប្បន្នត្រូវបានផលិតជាចម្បងនៅក្នុងប្រទេសចិនដូចជា បន្ទះសូឡា និងបន្ទះក្តារជាដើម។

យោងតាមសេចក្តីថ្លែងការណ៍មួយ បានឱ្យដឹង ក្រុមហ៊ុនQcells បានបញ្ជាក់ថា ខ្លួននឹងពង្រីករោងចក្រផលិតបន្ទះ ស្រូបពន្លឺព្រះអាទិត្យ ដែលមានស្រាប់ នៅក្នុងទីក្រុង Dalton នៃរដ្ឋ Georgia និងបើករោងចក្រថ្មីទីពីរនៅ ក្នុងទីក្រុង Cartersville ។

រោងចក្រថ្មីនេះ នឹងផលិតធាតុផ្សំនៃបន្ទះស្រូបពន្លឺព្រះអាទិត្យ រួមទាំងសារធាតុស៊ីលីកុន បន្ទះសៀគ្វី និងកោសិកា ក៏ដូចជាម៉ូឌុលខ្លួនឯងផងដែរ។

បច្ចុប្បន្ននេះ បន្ទះស្រូបពន្លឺព្រះអាទិត្យភាគច្រើន ដែលបានដំឡើងនៅសហរដ្ឋអាមេរិក បានប្រើប្រាស់សមាសធាតុ ដែលផលិតនៅតំបន់អាស៊ី។

ក្រុមហ៊ុន Qcells បានអះអាងថា ខ្លួនក៏នឹងពង្រីកប្រតិបត្តិការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានស្រាប់ នៅក្នុងទីក្រុងDalton ចំនួន២ជីហ្គាវ៉ាត់ ក្នុងមួយឆ្នាំ រហូតដល់៥,១ជីហ្គាវ៉ាត់នៅឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here