ប្រទេសថៃរំពឹងទាក់ទាញទុនវិនិយោគប្រមាណ២៩៩លានដុល្លារលើ វិស័យរថយន្តអគ្គិសនី និងអេឡិចត្រូនិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីឧស្សាហកម្ម លោក Suriya Jungrungreangkit បានសម្តែងសុទិដ្ឋិនិយមថា ប្ររទេសនេះនឹងអាចទាក់ទាញទុនវិនិយោគប្រមាណ២៩៩ពាន់លានដុល្លារ ពីវិនិយោគិនជប៉ុន ក្នុងកម្មវិធីរ៉ូដសូ ដើម្បីលើកកម្ពស់កំណើនរថយន្តអគ្គិសនី និងឧស្សាហកម្មអេឡិចត្រូនិកឆ្លាតវៃនៅក្នុងប្រទេសថៃ។

រថយន្ត EV និងផលិតផលអេឡិចត្រូនិកឆ្លាតវៃ គឺជាឧស្សាហកម្មគោលដៅដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាល។

នាយកដ្ឋានលើកកម្ពស់ផ្នែក ឧស្សាហកម្មរបស់ក្រសួង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយខេត្តIshikawa នៃប្រទេសជប៉ុន ដើម្បីបង្កើតទំនាក់ទំនងអាជីវកម្ម រវាងសហគ្រាសធុនតូច និងមធ្យមថៃ (SMEs) និងវិនិយោគិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីលើកកម្ពស់ផ្នែកឧស្សាហកម្ម គ្រោងជួយគាំទ្រដល់បណ្តាអាជីវកម្មក្នុងស្រុក ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្រសួងឧស្សាហកម្មថៃ គ្រោងនឹងជួបលោក Hagiuda Koichi រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពិភាក្សាអំពីឱកាសវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសថៃ។

លោក Suriya បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងអញ្ជើញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅក្នុងប្រទេសថៃ ដែលជាបណ្តុំឧស្សាហកម្ម S-curve នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)៕

LEAVE A REPLY

Please enter your comment!
Please enter your name here