រដ្ឋាភិបាលជប៉ុន​គ្រោងផ្តល់​ថវិកា​ចំនួន៦,១​លាន​ដុល្លារ​អាមេរិក​ដល់​ការ​ជួសជុល​ផ្លូវ​ក្នុង​ប្រទេស​ឡាវ

ដោយ: លាងហួរ

វៀងច័ន្ទ: រដ្ឋាភិបាល​ជប៉ុន ​គ្រោងផ្តល់​ថវិកា​ចំនួន៦,១លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ឧបករណ៍​ ដែល​ត្រូវការ​ដើម្បី​ស្តារ​ផ្លូវ​ ដែលខូចខាត​នៅក្នុង​ប្រទេស​ឡាវ។

ពិធីចុះហត្ថលេខាលើការផ្លាស់ប្តូរកំណត់ចំណាំ សម្រាប់ផែនការអភិ វឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (ការផ្តល់ឧបករណ៍ជួសជុលផ្លូវ) ត្រូវបានរៀបចំឡើងនៅក្រសួងការបរទេស ក្នុងទីក្រុងវៀងចន្ទន៍កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងលោក Takei Shunsuke រដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន។

គម្រោងជួសជុលផ្លូវក្នុងប្រទេសឡាវនេះ នឹងត្រូវបានអនុវត្តជាលើកដំបូង នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសឡាវ ជាមួយផែនការនាពេលអនាគត នឹងពង្រីកនៅទូទាំងប្រទេស។

រដ្ឋាភិបាល​ជប៉ុន​ បាន​ឧបត្ថម្ភ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ឡាវ រួម​មាន​ស្ពាន Pakse ផ្លូវជាតិ​លេខ៩ និង​ផ្លូវជាតិ​លេខ១ ក្នុងទីក្រុង​វៀងចន្ទន៍ផងដែរ។

រដ្ឋាភិបាលជប៉ុន ក៏នឹងផ្តល់ជំនួយឥតសំណងចំនួន៥០០លានយ៉េន (ប្រហែល៣,៧៦លានដុល្លារអាមេរិក) ដល់ប្រទេសឡាវ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២៤ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here