ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារសន្សំរដ្ឋរបស់ថៃគ្រោងផ្តល់កម្ចីរហូតដល់ជិត២៨៧លានដុល្លារនៅឆ្នាំ២០២៣

ដោយ: លាងហួរ

អន្តរជាតិ: លោក Isara Wongrung នាយកប្រតិបត្តិក្រុមហ៊ុនបានមានប្រសាសន៍ថា Mee Tee Mee Ngern ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារសន្សំរដ្ឋ(GSB) គ្រោងពង្រីកប្រាក់កម្ចីវត្ថុបញ្ចាំដី ដែលមានតម្លៃប្រហែល២៨៦,៩៥លានដុល្លារនៅឆ្នាំ២០២៣។

ក្រុមហ៊ុន Mee Tee Mee Ngern គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងធនាគារ GSB ក្រុមហ៊ុន Dhipaya Group Holdings និង ក្រុមហ៊ុន Bangchak Corporation ។

វាត្រូវបានបង្កើតឡើង ដោយមានដើមទុនចុះបញ្ជីចំនួន១ពាន់លានបាត ដោយ GSB មានភាគហ៊ុនចំនួន៤៩ភាគរយ Dhipaya មានភាគហ៊ុន៣១ភាគរយ និង Bangchak មានភាគហ៊ុន២០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះពង្រីកកម្ចី ដោយប្រើដីជាវត្ថុបញ្ចាំ ដោយគិតអត្រាការប្រាក់ចាប់ពី៦,៩៩ដល់៨,៩៩ភាគរយ ក្នុងមួយឆ្នាំក្នុងឆ្នាំដំបូង អាស្រ័យលើកម្រិតហានិភ័យរបស់អ្នកខ្ចី។

លោក Isara បានមានប្រសាសន៍ថា ចាប់ពីឆ្នាំទី២ ក្រុមហ៊ុនគិតអត្រាប្រាក់កម្ចីអប្បបរមា បូកនឹងមិនលើសពី២,៨៥ភាគរយក្នុងមួយឆ្នាំ ដែ លទាបជាងអត្រាប្រាក់កម្ចីដីធ្លី១៥ភាគរយនៅលើទីផ្សារ។ ក្រុមហ៊ុនគិតថ្លៃខ្ចីប្រាក់ចំនួន១ភាគរយ នៃតម្លៃប្រាក់កម្ចីសរុប។

ក្រុមហ៊ុន Mee Tee Mee Ngern ជឿជាក់ថា ការផ្តល់ប្រាក់កម្ចី ដែលមានតម្លៃ១០ពាន់លានបាត គឺគ្រប់គ្រាន់ដើម្បីផ្តល់សាច់ប្រាក់ងាយស្រួលដល់អ្នកខ្ចីចន្លោះពី៤.០០០ទៅ៥.០០០បុគ្គល និងសាជីវកម្ម។

លោក Isara បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុននឹងសាកល្បងសេវាកម្មកម្ចីនៅក្នុងខេត្តចំនួន៥ ដូចជា បាងកក ណុនថាបុរី ប៉ាធុមថានី សាមុតសាខុន និងសាមុតប្រាកាន មុនពេលបន្តរីករាលដាលទូទាំងប្រទេសនៅពាក់កណ្តាលឆ្នាំក្រោយ។ រយៈពេលកម្ចីអតិបរមាគឺ៥ឆ្នាំ រួមជាមួយនឹងរយៈពេលអនុគ្រោះមួយឆ្នាំ។

ប្រាក់កម្ចី មិនតម្រូវឱ្យមានការត្រួតពិនិត្យប្រវត្តិ របស់អ្នកខ្ចីនៅការិយា ល័យឥណទានជាតិ ឬការត្រួតពិនិត្យប្រាក់ចំណូលនោះទេ ហើយក៏​មិន​ត្រូវ​ការ​អ្នក​ធានា​ដែរ។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបម្រើដល់សហគ្រិន ជាពិសេសសហគ្រាសធុនតូច និងមធ្យម  ដែលត្រូវការសាច់ប្រាក់ងាយស្រួលជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here