អ្នកជំនាញ: ធនាគារកណ្ដាលទូទាំងពិភពលោកអាចនឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមនៅឆមាសទី១ ឆ្នាំ២០២៣

ដោយៈ សុខុម

សិង្ហបុរី: បណ្ដាធនាគារកណ្តាលនៅជុំវិញពិភពលោក ទំនងជានឹងបន្តការដំឡើងអត្រាការប្រាក់ តិចជាងមុននៅឆមាសទី១ ដើមឆ្នាំ២០២៣ ដើម្បីទប់អតិផរណាដែលហក់ឡើងខ្ពស់ ហើយអាចនឹងអាចរក្សាអត្រាការប្រាក់នោះឱ្យនៅថេររហូតដល់ដាច់ឆ្នាំ។

អ្នកសេដ្ឋកិច្ចបានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា ធនាគារកណ្តាលនានាបាន និងកំពុងដំឡើងអត្រាការប្រាក់ ដើម្បីទប់អតិផរណាហក់ឡើងខ្ពស់ ដែលធ្វើឱ្យតម្លៃលុយធ្លាក់ចុះខ្លាំង ហើយទំនិញហក់ឡើងថ្លៃខ្ពស់។

ធនាគារកណ្តាលកូរ៉េខាងត្បូង ប្រហែលជាធនាគារកណ្តាលដំបូងគេបង្អស់ក្នុងចំណោមសេដ្ឋកិច្ចធំៗ ដែលបានដំឡើងអត្រាការប្រាក់ នៅពេលធនាគារនេះ បានដំឡើងអត្រាការប្រាក់ នៅខែសីហា ឆ្នាំ២០២១ ចំពេល  ផ្ទុះវិបត្តិកូវីដ-១៩ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ នេះធនាគារកណ្តាលអាមេរិក (Federal Reserve) បានផ្ដើមដំឡើងអត្រាការប្រាក់មុនគេ ដោយដំឡើងជាបន្តបន្ទាប់រហូតដល់ទៅជាង៤០០ពិន្ទុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Steve Cochrane ប្រធានអ្នកជំនាញសេដ្ឋប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក មកពីស្ថាប័នវិភាគទីផ្សារហិរញ្ញវត្ថុ Moody’s Analytics លើកឡើងថា “យើងអាចនឹងមើលឃើញធនាគារកណ្តាលនានា បន្តដំឡើងអត្រាការប្រាក់តិចជាងមុន គឺអាចប្រមាណ២៥ពិន្ទុ ដោយដំឡើងម្ដង ឬ២ដងនៅពេលឈានចូលត្រីមាសទី១ ដើមឆ្នាំក្រោយ ដែលមួយផ្នែកដើម្បីរក្សាល្បឿ​នឱ្យទាន់ធនាគារកណ្ដាលអាមេរិក ដូចនេះអត្រាការប្រាក់មិនឡើងច្រើននោះទេ”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “នោះក៏អាចជួយដកសម្ពាធមួយចំនួន ចេញពីរូបិយប័ណ្ណក្នុងស្រុកផងដែរ ដោយសារថា ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ជះផលប៉ះពាល់យ៉ាងខ្លាំង មកលើរូបិយប័ណ្ណនានាក្នុងពិភពលោក”៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here