អ្នកជំនាញហិរញ្ញវត្ថុពន្យល់ពីវិធីវិភាគលើមូលដ្ឋានមួយចំនួនមុនទិញសេវាកម្មធានារ៉ាប់រង

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការទិញធានារ៉ាប់រង ជាការវិនិយោគល្អមួយ ប៉ុន្តែអ្នកទិញសេវាកម្មនេះ គួរសិក្សាលើមូលដ្ឋានមួយចំនួនផងដែរ។

លោកហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធីមួយថា ធានារ៉ាប់រង គឺជាកិច្ចសន្យារវាងអ្នកទិញធានារ៉ាប់រង ជាមួយអ្នកលក់ធានារ៉ាបរ់ង ដើម្បីការពារបន្ទុកហិរញ្ញវត្ថុ ដែលអាចមានហានិភ័យកើតឡើង ធ្វើឲ្យខូចខាតឬបាត់បង់។

លោកបន្តថា “ដើម្បីទិញអ្វីមួយពីធានារ៉ាប់រង គឺត្រូវចេះមើលអ្វីចំពោះខ្លួនឯងថា តើទិញធានារ៉ាប់រងប្រភេទអ្វី ដោយត្រូវវិភាគថា យើងទិញធានារ៉ាបរង មកការពារលើហានិភ័យអ្វី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហ៊ុយ វ៉ាថារ៉ូប ន្ថែមទៀតថា បើសិនជាយើងមិនច្បាស់ ចំពោះហានិភ័យរបស់ខ្លួន យើងអាចទៅជួបពិភាក្សា ជាមួយក្រុមហ៊ុនធានារ៉ាប់រងណាមួយ ដែលនៅជិតឬខ្លួនពេញចិត្ដ ដើម្បីស្វែងយល់បន្ថែមអំពីហានិភ័យរបស់ខ្លួន។
លោកបញ្ជាក់ថា “ការធ្វើបែបនេះ ដើម្បីរៀបចំផែនការហិរញ្ញវត្ថុរបស់ខ្លួនយើងឲ្យមានស្ថេរភាព ដែលនេះជារឿងសំខាន់ចាំបាច់ក្នុងជីវិត”។

លោកហ៊ុយ វ៉ាថារ៉ូបានបន្តថា ការទិញធានារ៉ាក់រង កុំចាត់ទុកគឺជាការចំណាយដែលអត់ប្រយោជន៍ ចាយហើយមិនបានអ្វីមកវិញ ព្រោះថាការចំណាយទិញធានារ៉ាប់រង គឺជាការចំណាយ រក្សាផែនការហិរញ្ញវត្ថុ សំដៅធានាឲ្យបានស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួន នាពេលអនាគត ពេលមានហានិភ័យកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here