វៀតណាម​ត្រៀម​អភិវឌ្ឍ​សេវាកម្ម​ភស្តុភារកម្ម​ ដើម្បី​ពង្រីក​ទីផ្សារ​ទៅ​អឺរ៉ុប​និង​អាមេរិក

ដោយ៖ សុធារី

ហាណូយៈ វៀតណាម​មាន​ឱកាស​ច្រើន​ដើម្បី​លើកកម្ពស់​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នង​អាមេរិក ប៉ុន្តែ​បញ្ហា​ភស្តុភារកម្ម​កំពុង​ក្លាយជា​ឧបសគ្គ​ចំពោះ​សក្តានុពល​នេះ​។

លោក Do Thang Hai អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ដែល​ផ្តោតលើ​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ភស្តុភារ​ជាមួយ​តំបន់​អឺរ៉ុប​ និង​អាមេរិក​។

លោក​និយាយ​ថា ឧស្សាហកម្ម​ភស្តុភារកម្ម​ក្នុងស្រុក​មាន​ការអភិវឌ្ឍ​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ ប៉ុន្តែ​នៅតែ​ប្រឈម​បញ្ហា​ជាច្រើន​ដូចជា​ថ្លៃ​សេវា ការស្ទះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សម្ភារ​បរិក្ខារ និង​ធនធាន​មនុស្ស​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Hai បាន​និយាយថា សន្ទស្សន៍​ប្រតិបត្តិការ​ភស្តុភារ​ថ្មីៗ​បំផុត​របស់​ធនាគារ​ពិភពលោក​បាន​ចាត់ថ្នាក់​វៀតណាម​ក្នុង​ចំណាត់ថ្នាក់​ទី​៣៩ ​ក្នុងចំណោម​ប្រទេស​ចំនួន​១៦០ ​និង​ទី​៣ ​នៅ​អាស៊ីអាគ្នេយ៍​។ នេះ​ជា​តំណែង​ខ្ពស់បំផុត​របស់​វៀតណាម​រហូត​មក​ដល់​បច្ចុប្បន្ន​។

ភស្តុភារ​ក៏​ជា​ឧស្សាហកម្ម​លូតលាស់​លឿន​បំផុត និង​មាន​ស្ថិរភាព​បំផុត​របស់​វៀតណាម​ជាមួយ​នឹង​អត្រាកំណើន​ជា​មធ្យម​ពី១៤-១៦ ​ភាគរយ​ក្នុង​មួយឆ្នាំ ដែល​រួមចំណែក​ដល់ GDP ពី​៤ទៅ​៥ ​ភាគរយ​។

លោក​បាន​គណនា​ថា ប្រទេស​ទាំងមូល​មាន​សហគ្រាស​ប្រមាណ​៣ ​ម៉ឺន​សហគ្រាស ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​ភស្តុភារ ហើយ​រហូតមក​ដល់​ពេល​នេះ​មាន​សហគ្រាស​ជំនាញ​ប្រមាណ៥ ០០០​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ខណៈ​ពេល​ដែល​អឺរ៉ុប និង​អាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​វៀតណាម ការកកស្ទះ​លើផ្លូវ​ដឹកជញ្ជូន​កុងតឺន័រ ជាពិសេស​ផ្លូវ​ដឹកជញ្ជូន ក៏ដូចជា​ការខ្វះខាត​កុងតឺន័រ​ទទេ​ដ៏ធំ​ដែល​នឹង​បន្ត​ពី​ឆ្នាំ​២០២០ ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ទាំងនេះ​។

លោក Roger Wu អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​កំពង់ផែ Long Beach រដ្ឋ​កាលីហ្វ័រញ៉ា​ (​សហរដ្ឋអាមេរិក​) បាន​និយាយថា ជំងឺ​រាតត្បាត​បាន​បង្កើត​ស្ថានភាព​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដោយ​បន្ថែមថា​ការជាប់គាំង​នាពេល​បច្ចុប្បន្ន​ភាគច្រើន​មាន​នៅក្នុង​សហរដ្ឋអាមេរិក​។

យោងតាម​ការវិភាគ​ចាប់ពី​ឆ្នាំ​២០២១ ​ការកកស្ទះ​នៅក្នុង​កំពង់ផែ​នឹង​កើនឡើង ៦ ​ភាគរយ​ខណៈពេល​ដែល​ការដឹកជញ្ជូន​ទំនិញ​ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​កំពង់ផែ​ពី​សេវាកម្ម​ផ្លូវអាកាស​ក្រោម​វិធានការ​បិទផ្លូវ​របស់​រដ្ឋាភិបាល​នាពេល​កន្លងមក​។

លោក Bui Huy Son កុងស៊ុល​ពាណិជ្ជកម្ម​វៀតណាម​ក្នុង​ប្រទេស​អាមេរិក បាន​និយាយថា ការស្ទះ​ផ្លូវ​សមុទ្រ​ជះឥទ្ធិពល​ដល់​ការផ្លាស់ប្តូរ​ទៅ​រក​ផ្លូវថ្នល់ និង​ផ្លូវអាកាស ខណៈពេល​ដែល​ការកើនឡើង​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

លោក Bui Huy Son បាន​និយាយថា​ “ការកកស្ទះ​នៅ​សហរដ្ឋអាមេរិក​មាន​ផលប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​ការចំណាយ និង​ធ្វើឱ្យ​អាជីវកម្ម​មាន​ភាពអសកម្ម​នៅពេល​ចូលទៅ​កាន់​ទីផ្សារ ជាពិសេស​ផលិតផល​តាម​រដូវកាល​ដូចជា​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​កសិកម្ម គ្រឿង​អេឡិចត្រូនិច និង​ទំនិញ​ប្រើប្រាស់​”​។

លោក​បាន​បន្ថែមថា ក្នុង​រយៈពេល​ដប់​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ ​ចំណូល​នៃ​ការនាំចេញ​សរុប​នៃ​ទំនិញ​ទាំងនេះ​ទៅកាន់​សហរដ្ឋអាមេរិក​បាន​ឈានដល់២៤,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង៣២,៨ ​ភាគរយ​នៃ​ទំហំ​នៃ​ការនាំចេញ​សរុប​របស់​វៀតណាម​ទៅកាន់​សហរដ្ឋអាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here