ក្រុមហ៊ុន​ធានារ៉ាប់រង​ដ៏​ធំ​មួយ​របស់​ថៃ ប្រកាស​ឈានចូល​ទីផ្សារ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ ក្រុមហ៊ុន​ធានារ៉ាប់រង TQM កំពុង​ពិភាក្សា​រក​ការរួមបញ្ចូល​គ្នា និង​ការ​ទិញយក​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​កម្ពុជា និង​ឡាវ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​លោកស្រី Unchalin Punnipa ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន។

លោកស្រី​បាន​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​ក្នុងឆ្នាំនេះ។ ទោះបីជា​យ៉ាងណា លោកស្រី​មិនបាន​បង្ហាញ​ពី​ឈ្មោះ​ក្រុមហ៊ុន ក្រុមហ៊ុន​របស់លោក​ស្រី​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នោះទេ។

ក្រុមហ៊ុន​នេះ​ក៏​កំពុង​ពិភាក្សា​សម្រាប់​កិច្ចព្រមព្រៀង M&A ស្រដៀង​គ្នា​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​នៅ​ប្រទេស​ថៃ​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំដំបូងៗ ក្នុងពេល​កូ​វីដ១៩ ចាប់ផ្ដើម​រកឃើញ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ការលក់​ធានារ៉ាប់រង​ទៅលើ​សំណង និង​ការសាងសង់​នានា​គឺ​នៅមាន​កំណើន​តិចតួច និង​មាន​ការទិញ​ពី​សំណាក់​វិនិយោគ​ជា​ហូរហែរ ព្រោះ​វា​ជា​គម្រោង​ផែនការ​របស់គេ​តាំងពី​ចុងឆ្នាំ ២០១៩ តែ​រហូតដល់​អំឡុង​ខែឧសភា និង​ខែមិថុនា ហាក់ដូចជា​អត់​មាន​កំណើន ហើយក៏​បានបង្ហាញ​ពី​ឥទ្ធិពល​នៃ​កូ​វីដ១៩ មកលើ​ធានារ៉ាប់រង​ផងដែរ ហើយ​វា​នឹង​បន្ត​ជះឥទ្ធិពល​ថែមទៀត នៅក្នុង​រយៈពេល៦ខែ​ចុងក្រោយ ។

លោក​យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Forte និង​ជា​អ្នក​ដែលមាន​បទពិសោធន៍ លើ​វិស័យ​ជាង២ទសវត្សរ៍​មកហើយ​នោះ បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា វិស័យ​ធានារ៉ាប់រង​ជា​វិស័យ​ធំ​មួយ និង​ជា​សំណាញ់​ធំ​មួយ សម្រាប់​សុវត្ថិភាព​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​កំនាស់​សេដ្ឋកិច្ចពិភពលោក​ផងដែរ ។

លោក​ថា “ការរកស៊ី​ទាំងអស់​ទាំងមុខ​របរ​ឯកជន ឬ​ក្រុមហ៊ុនធំៗ គឺ​ត្រូវការ​ធានារ៉ាប់រង​ដើម្បី​ផ្ដល់​សុវត្ថិភាព​ហិរញ្ញវត្ថុ​ជូន​ពួកគាត់។ ចំណែក​កំនាស់​សេដ្ឋកិច្ច បានន័យថា ធានារ៉ាប់រង​មាន​ទុនបម្រុង​សល់​ច្រើន ដែល​ទុនបម្រុង​ទាំងនោះ​គឺ​សល់​ជាប្រចាំ ហើយ​ទុនបម្រុង​នោះ ត្រូវ​ចាក់​ចូលក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​វិញ ដែល​អាច​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​អោយ​វិល​ចុះឡើង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here