ក្រុមហ៊ុនធានារ៉ាប់រងម៉ាឡេស៊ីដ៏ធំ ប្រកាសពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន ETIQA Family Takaful Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានប្រកាសពីគោលគោលបំណងរបស់ខ្លួនថា នឹងពង្រីកសេវាធានារ៉ាប់រងរបស់ខ្លួនលើអាជីវកម្មគ្រួសារនៅក្នុងទីផ្សារកម្ពុជា ឥណ្ឌូនេស៊ី សឹង្ហបុរី និងហ្វីលីពីន។

លោក Zafri Ab Halim នាយកប្រតិបត្តិក្រុមហ៊ុន Etiqa Family Takaful បានថ្លែងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំនេះ ថា “ក្រុមហ៊ុនមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសទាំងនេះ ដែលត្រូវបានក្រុមហ៊ុន ឈានជើងចូលទីផ្សារស្រាប់ៗ”។

លោក មានប្រសាសន៍ថា “ទោះយ៉ាងណា យើងនឹងតម្រូវឱ្យមានដៃគូត្រឹមត្រូវ ដើម្បីចាប់ផ្តើមពង្រីកអាជីវកម្មនៅក្នុងប្រទេសទាំងនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងណាក៏ដោយ លោក Zafri មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយក្នុងការពង្រីកនោះទ ដោយលោកគ្រាន់តែបានបង្ហាញថា ផែនការប្រហែលជាមិនមានរយៈពេលខ្លីទេ។

ក្រុមហ៊ុន Etiqa Family Takaful គឺជាគ្រប់គ្រងដោយក្រុមហ៊ុន Maybank Ageas Holdings Bhd ដែលមានភាគហ៊ុនចំនួន ៦៩.០៥% គ្រប់គ្រងដោយក្រុមហ៊ុន Etiqa ដែលជាក្រុមហ៊ុនធានារ៉ាប់រង និងបុត្រសម្ព័ន្ធរបស់ធនាគារ Banking Bhd (Maybank)។

នៅក្នុងខែឧសភា ក្រុមហ៊ុន Etiqa ទទួលបានភ្លើងខៀវសម្រាប់ការពង្រីកសេវាធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងអាយុជីវិតជាសកលរបស់ខ្លួននៅកម្ពុជា បន្ទាប់ពីទទួលបានការយល់ព្រមក្នុងការធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួនពីរ ក្រុមហ៊ុនធានារ៉ាប់រង Etiqa General Insurance (Cambodia) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Etiqa Life Insurance (Cambodia) កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវសេវាកម្មបន្ថែម រួមមានហិរញ្ញវត្ថុ និងការធានារ៉ាប់រងសុខភាព ក៏ដូចជាការធានារ៉ាប់រងការធ្វើដំណើរ និងម៉ូតូឆាប់ៗតាមរយៈសាខាធនាគារចំនួន២១ របស់ធនាគារ Maybank៕

LEAVE A REPLY

Please enter your comment!
Please enter your name here