ចំណេះដឹង​ហិរញ្ញវត្ថុ! តើ​នឹង​មានរឿង​អ្វី​កើតឡើង​នៅពេល​អ្នក​គ្មាន​លទ្ធភាពសង​ធនាគារ?

ដោយៈ សាវុធ

ភ្នំពេញៈ ប្រជាជន​ខ្មែរ​ខ្ចីប្រាក់​ពីព្រោះ​ពួកគេ​ដឹងថា ពួកគេ​ត្រូវការ​ចាំបាច់ និង​មានលទ្ធភាព​សង ប៉ុន្តែ​ជា​អកុសល​កូនបំណុល​មួយចំនួន ពួកគេ​មិនអាច​លទ្ធភាព​សង​នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​មាន​អ្វី​នឹង​កើតឡើង​ប្រសិនបើ​អ្នក​មិនអាច​សង? ជាដំបូង​ធនាគារ​នឹង​ព្យាយាម ដើម្បី​ទាក់ទង​អ្នក​ប្រសិនបើ​អ្នក​មិនបាន​សង។

បើ​អ្នក​នៅតែ​មិន​អើពើ មន្ត្រី​ធនាគារ​ប្រហែល​ចុះទៅ​កន្លែង​របស់​អ្នក ដើម្បី​និយាយ​ជាមួយ​អ្នក​ដោយផ្ទាល់។ វិធី​ល្អ​បំផុត គឺ​អ្នក​គួរ​ពិភាក្សា​ជាមួយ​គាត់ និង​ព្យាយាម​សង​ការប្រាក់​មួយចំនួន​សិន។

វា​គឺ​គ្រោះថ្នាក់​ខ្លាំង​បំផុត គឺ​ការ​ខ្ចីលុយ​ពី​ធនាគារ​មួយ​ផ្សេងទៀត ដើម្បី​ទូទាត់​សង​ឥណទាន​ឬ​បំណុល។

ហេតុអ្វី?

ដោយសារតែ​អ្នកនឹង​មាន​បំណុល​កាន់តែច្រើន ប្រសិនបើ​គ្មាន​ផែន​ការសង​ប្រាក់។ ខ្ចី​ដើម្បី​សងបំណុល … ចំនួន​ទឹកប្រាក់​នៃ​ប្រាក់​បំណុល នឹង​កើនឡើង​កាន់តែច្រើន។ វដ្ត​នេះ​គ្មាន​ទីបញ្ចប់​ទេ។

វា​ត្រូវបាន​គេ​ហៅថា​ពហុ​បំណុល

ក្នុងករណី​ធ្ងន់ធ្ងរ ធនាគារ​នឹងដាក់​ពាក្យ​ទៅកាន់​តុលាកា រហើយ​ឯកសារ​របស់​អ្នកនឹង​ត្រូវបាន​ដកហូត។ លើសពីនេះ​ទៀត អ្នក​មិនអាច​ខ្ចីលុយ​ពី​ធនាគារ​ណា​បាន​ទៀត​ទេ​នៅ​ថ្ងៃ​អនាគត។

អ្នក​អាច​ស្វែងរក​កម្ចី​បាន តាមរយៈ​ការចង​ការប្រាក់​ពី​ឈ្មួញកណ្ដាល តែ​វិធី​នេះ​គ្រោះថ្នាក់​ណាស់ ព្រោះ​ពួកគេ​គិតការ​ប្រាក់​ខ្ពស់ ហើយ​និង​មិនមាន​លិខិតស្នាម​ត្រឹមត្រូវ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here