ស្ថាប័នហិរញ្ញវត្ថុកំពុងពង្រឹងបទបញ្ញត្តិស្របពេលកម្ចីសង ត្រលប់យឺតកើនឡើងខ្ពស់

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ របាយការណ៍បានបង្ហាញថា អត្រាកម្ចីសងត្រលប់យឺតបានកើនឡើងជាង៩ភាគរយ ខណៈការខ្ចីឥណទានដើម្បីទិញលំនៅដ្ឋានបានថយចុះ ក្នុងរយៈពេលនៃត្រីមាសទី៣នៃឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យសមាគមធនាគារកម្ពុជា លោកសុខ ចាន់បានមានប្រសាសន៍ឲ្យដឹងនៅក្នុងសប្តាហ៍មុនថា ការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យ តម្រូវការគ្រប់គ្រាន់នៃដើមទុន និងគោលនយោ​បាយការពារអ្នកប្រើប្រាស់ ក៏បានរួមចំណែកដល់ស្ថិរភាពវិស័យនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ថា ធនាគារនានានៅតែបន្តអនុវត្តន៍ តាមបទប្បញ្ញត្តិ ដែលចេញដោយធនាគារជាតិនៃកម្ពុជា (NBC) រួមទាំងក្របខ័ណ្ឌអន្តរាគមន៍ត្រួតពិនិត្យដំបូង ដើម្បីធានាបាននូវសន្ទនីយភាពគ្រប់គ្រាន់ និងទុនបម្រុងមូលធនរឹងមាំ។ លោកបន្ថែមថា NBC ក៏បានកាត់បន្ថយទ្រនាប់ដើមទុន មកត្រឹម១.២៥ភាគរយ និងតម្រូវការទុនបម្រុងមកត្រឹម៧ភាគរយផងដែរ ដែលជួយធនាគាររក្សាសន្ទនីយភាព ដើម្បីគាំទ្រដល់តម្រូវការទីផ្សារ។

លោកបានបន្ថែមថា ABC និង NBC បន្តអនុវត្តយន្តការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដើម្បីគ្រប់គ្រងNPL ដែលកំពុងកើនឡើង និងគាំទ្រដល់អ្នកខ្ចីដែលរងផលប៉ះពាល់។

ខណៈដែលកំណើនឥណទាន កំពុងស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ ABC រំពឹងថាសកម្មភាពផ្តល់ប្រាក់កម្ចី នឹងប្រសើរឡើងបន្តិចម្តងៗ នៅពេលដែលប្រាក់ចំណូលអាជីវកម្មងើបឡើងវិញ និងទំនុកចិត្តកាន់តែរឹងមាំ៕

ទីផ្សារឥណទានលក់រាយរបស់កម្ពុជា បានបន្តពង្រីកក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសមតុល្យឥណទានលក់រាយសរុប បានកើនឡើងដល់១៦,១៧ពាន់លានដុល្លារនៅចុងខែកញ្ញា។
ទីផ្សារឥណទានលក់រាយរបស់កម្ពុជា បានបន្តពង្រីកក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសមតុល្យឥណទានលក់រាយសរុប បានកើនឡើងដល់១៦,១៧ពាន់លានដុល្លារនៅចុងខែកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here