រដ្ឋមន្រ្តីៈសុវត្ថិភាពម្ហូបអាហារ គឺជាអាទិភាពជាតិ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាកម្ម សិប្បក​ម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហែម វណ្ណឌី បាន​ថ្លែងថា សុវត្ថិភាពម្ហូបអាហារ ជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក ហែម វណ្ណឌី លើក​ឡើង​ថា សុវត្ថិភាពម្ហូបអាហារ គឺជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។ គោលដៅរបស់យើង គឺរៀបចំ​យន្តការ​ជ្រើសរើស ​មន្ទីរ​ពិសោធន៍​ផ្លូវការ និង​មន្ទីរ​ពិសោធន៍​យោង សម្រាប់​វិភាគ​ម្ហូប​អាហារ ព្រម​ទាំង​អាច​ទទួល​បាន​ការគាំទ្រ និងពង្រឹងសមត្ថភាព ដើម្បី​លើក​កម្ពស់​ភាព​អនុលោម នៃមន្ទីរពិសោ​ធន៍ទាំងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សុវត្ថិភាព​ម្ហូបអាហារប៉ះ​ពាល់​ផ្ទាល់ ​ដល់​សុខភាពអ្នកប្រើប្រាស់ និងទំនុកចិត្តទីផ្សារ ហើយការវាយ​តម្លៃ​ទទួល​ស្គាល់មន្ទីរ​ពិសោធន៍​វិភាគម្ហូប​អាហារ ដោយផ្អែកលើស្តង់ដារបច្ចេកទេស មានសារៈសំខាន់ ដើម្បីធានា​ថា​ មន្ទីរពិសោធន៍​ទាំងនោះ​ដំណើរ​ការ និង​ផ្តល់​លទ្ធផល​វិភាគ​ប្រកប​ដោយ​គុណភាព ភាពជឿជាក់ និងប្រសិទ្ធភាព។

លោក​រដ្ឋមន្ត្រី ក៏​បាន​កោត​សរសើរ​ ដល់​សមាជិក​គណៈកម្មាធិការ​មន្ទីរ​ពិសោធន៍​វិភាគ​ម្ហូបអាហារ ចំពោះ​ការ​ប្តេជ្ញាចិត្ត ព្រម​ទាំង​បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ រៀបចំផែនការប្រចាំឆ្នាំ និងរបបប្រជុំទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារ។

លោក​រដ្ឋមន្ត្រីបានរំលឹកថា ការវាយតម្លៃទទួលស្គាល់ជាតិ និងអន្តរជាតិ​នឹង​ដើរ​តួនាទី​សំខាន់ ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍​វិភាគ​ម្ហូប​អាហារ​នៅ​កម្ពុជា ដែលនឹង​បម្រើ​ជា​សសរស្តម្ភ ​សម្រាប់​ការពារ​សុខភាព​សាធារណៈ និង​កសាង​ទំនុក​ចិត្ត​របស់​អ្នកប្រើប្រាស់លើផលិតផលម្ហូបអាហារនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here