ដំណឹងល្អ! សាឡាងឆ្លងពីកោះនរាទៅកោះពេជ្របានចាប់ផ្តើមហើយ

ដោយៈ រតនៈ

ភ្នំពេញៈ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសានេះ បានដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ ខណៈដែលស្ពានព្រះមុនីវង្សចាស់ត្រូវបិទចរាចរ ដើម្បីជួសជុល និងអ៊ុតកៅស៊ូឡើងវិញ។

ការដាក់សាឡាងពីកោះពេជ្យទៅកោះនរា ក្នុងខណ្ឌច្បារអំពៅនេះ ខណៈដែលការកាលពីថ្ងៃទី ០៨ខែមេសាកន្លងទៅសាលារាជធានីបានជូនដំណឹងពីការបិទស្ពានព្រះមុនីវង្សចាស់ រយៈពេល៣ថ្ងៃ ដើម្បីជួសជុលនិងអ៊ុតកៅស៊ូផងដែរដែរ។

ក្រៅពីការដាក់សាឡាងឲ្យឆ្លងកាត់ពីកោះពេជ្យ ទៅកោះនរានេះ កាលពីថ្ងៃទី ថ្ងៃទី២៦ ខែតុលា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបើកការដ្ឋានសាងសង់សាងសង់ស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង៨២៤ម៉ែត្រ និងទទឹងប្រវែង២៤,៥ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់៦០ម៉ែត្រ ចំនួន២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា៨ម៉ែត្រ នៅរដូវវស្សា។

ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន៣៨លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ ប្រមាណ៣៥ខែ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here