ចំណេះដឹង! ជំហាន​ទាំង៤សម្រាប់​ហិរញ្ញវត្ថុ​ដែល​អ្នក​គួរ​ចាប់ផ្ដើម​ធ្វើ​នៅ​អាយុ២០

ដោយៈ សាវុធ

ភ្នំពេញៈ សម្រាប់​ប្រជាជន​ខ្មែរ អាយុ​វ័យ​ប្រៀបបាន​នឹង​វ័យ ដែល​នៅ​ក្មេងខ្ចី​នៅឡើយ អ្នកខ្លះ​ទើបតែ​បញ្ចប់​វិទ្យាល័យ និង​ស្ថិត​ក្នុងបន្ទុក​ឪពុកម្ដាយ ដោយឡែក​មាន​មួយចំនួន​តូច​ក៏មាន​ភាព​ឯករាជ្យ និង​ជោគជ័យ​ក្នុង​ជីវិត​ជា​ហូរហែរ។

ខុសពី​នៅ​បរទេស កូនៗរបស់​ពួកគេ​មាន​សេរីភាព និង​ឯករាជ្យ​ក្នុងការ​ទទួលខុសត្រូវ​ចំពោះ​ជីវិត​របស់​ពួកគេ។ ខាងក្រោម​នេះ​ជា​អ្វីដែល​យុវជន​ខ្មែរ គួរ​ចាប់​ផ្ដើមធ្វើ​នៅ​អាយុ២០ ដើម្បី​ឲ្យ​រស់​ស្រួល​ពេលអនាគត៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) សាកល្បង​វិនិយោគ

មិនចាំបាច់​ដល់​ត្រូវ​ប្រើ​ទុន​ធំ ដើម្បី​វិនិយោគ​ក្នុងការ​រកស៊ី​នោះទេ ហើយក៏​មិនគួរ​ទុក​លុយ​ដើម្បី​ចាយ​សប្បាយ​នោះដែរ។ សាក​លោ​មើល បរាជ័យ​ឬ​ជោគជ័យ សុទ្ធតែ​ចំណុច​ដែល​ត្រូវ​រៀន។

ឧទាហរណ៍៖ យុវជន​ខ្មែរ​មួយចំនួន​បង្កើត​មុខ របរ​លក់​ខោអាវ​អន​ឡាញ នាំយក​គ្រឿងសម្អាង​ពី​បរទេស​មក​លក់ ខ្លះទៀត​បើក​ខាង​កាហ្វេ​ជាដើម។

ទី២) យល់ដឹង​អំពី​បំណុល​ល្អ​និង​បំណុល​អាក្រក់

មិនចាំបាច់​ដល់​អាយុ​ច្រើន មានការ​ងារ​ធ្វើ​លុយរាប់​ម៉ឺន​ក្នុង​ដៃ​ទើប​យល់ ទើ​ម​ដឹង​នោះទេ។ បំណុល​ល្អ​គឺជា​ប្រាក់កម្ចី​ណា ដែល​ជួយ​បង្កើន​ចំណូល​ត្រឡប់មកវិញ ដូចជា​ការយក​ទៅរក​ស៊ី​ជាដើម។ តែ​បំណុល​អាក្រក់​គឺជា​ប្រាក់កម្ចី​ណា ដែល​ខ្ចី​ទៅហើយ​បន្ថែម​បន្ទុក​ដល់​អ្នក ដូចជា​ខ្ចី​យកទៅ​ទិញ​សម្ភារៈ​និយម​ណា ដែល​អ្នកមាន​លទ្ធភាព​សង។

ទី៣) សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍

ស្ដាប់ទៅ​ដូច​មិន​សម និង​មិន​និយម​សម្រាប់​យុវជន​ខ្មែរ ព្រោះ​អ្នក​នៅ​ក្មេង​ពេក​ទើបតែ

២០ហ្នឹង យ៉ាងណាមិញ​ការ​សន្សំ​មាន​អ្វី​មិនល្អ សន្សំ​ពី​ក្មេង​សល់​លុយ​ច្រើន​ពេល​ចាស់​ទៅ​អាច​យក ទៅធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ​ពេល​ចាស់​ទៅ ឬ​ឈឺ​ថ្កាត់​ជាដើម។

ទី៤) បង្កើត​មូលនិធិ​សម្រាប់​ពេល​អាសន្ន

អ្នកណា​ទៅ​មើលឃើញ​ព្រេងវាសនា អ្នក​អាច​ជួ​បញ្ហា​ណាមួយ ដោយ​មិនបាន​ត្រៀម​និង​ត្រូវ​ការប្រាក់​ដើម្បី​ដោះស្រាយ ដូចជា​ពេល​ឡាន​ខូច ពេល​ឈឺ​ថ្កាត់ ឬ​ឧបទ្វហេតុ​នានា៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here