សហគ្រិនស្ត្រីគ្រោងចរចាជាមួយរដ្ឋាភិបាលដើម្បីទទួលប្រាក់កម្ចីមកពង្រីកអាជីវកម្ម

          ដោយៈលក្ខិណា

ភ្នំពេញៈ ប្រធានសមាគមសហគ្រិនស្ត្រីអាណត្តិថ្មី លោកជំទាវឧកញ៉ាកែវ មុំ បានថ្លែងប្រាប់តាមទូរសព្ទឱ្យដឹងថា សមាគមសហគ្រិនស្ត្រី មានផែនការក្នុងការជួបចរចាជាមួយរដ្ឋាភិបាល ដើម្បីបើកទូលាយឱ្យសហគ្រិនជាស្ត្រី អាចទទួលបានកម្ចី ដែលរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកា ប្រមាណ២០០លានដុល្លារអាមេរិក ធនាគារឥណទានសាជីវកម្ម។លោកជំទាវឧកញ៉ាកែវ មុំបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី៨ មេសានេះថា   ថ្មីៗនេះ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកា ប្រមាណ២០០លានដុល្លារ ដើម្បីធានាឱ្យSMEខ្ចី តែតម្រូវឱ្យសហគ្រិនទិញធានារ៉ាប់រង នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ម្យ៉ាងទៀតលក្ខខណ្ឌ ក៏មិនបើកទូលាយសម្រាប់សហគ្រិនទាំងអស់នោះដែរ គឺសម្រាប់សហគ្រាសធំ និងមានអាជីវកម្មរឹងមាំទៅហើយ។

ចំណែកសហគ្រាសតូចៗ និងទើបចាប់ផ្ដើម ក៏មិនស្ថិតនៅក្នុងលក្ខខណ្ឌអាចទទួ​លបានកម្ចីដែរ ដូច្នេះលោកជំទាវឧកញ៉ាចង់ឱ្យរដ្ឋាភិបាល បើកទូលាយបន្ថែមទៀតសម្រាប់សហគ្រិន ដែលទើបបើកអាជីវកម្ម ហើយផ្ដល់ជូនមិនថាសហគ្រាសតូចឬធំនោះទេ ។

លោកជំទាវឧកញ៉ាបានបន្ថែមថា “រហូតមកដល់ពេលនេះ មានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើន បានផ្ដោតអាជីវកម្មខ្នាតតូច និងមធ្យម តែដោយសារតែសហគ្រិនមួយចំនួនធំ មិនមានទ្រព្យបញ្ចាំ ទើបធ្វើឱ្យពួកគេមិនអាចទទួលបានកម្ចី យកមកពង្រីកអាជីវកម្ម តាមការចង់បានរបស់ពួកគេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបញ្ចេញកញ្ចប់ថវិកាជាង២០០លានដុល្លារដើម្បីធានាឥណទានជីវកម្ម ក្នុងគោលដៅស្ដារឡើងវិញ នូវវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដែលរងផលប៉ះពាល់ដោយសារតែកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here