ចំណេះដឹង! តើ​ជំនាញ​ទន់​មាន​សារៈសំខាន់​ដូចម្តេចខ្លះ​សម្រាប់​ទំនាក់ទំនង​ប្រចាំថ្ងៃ?

ដោយៈ សាវុធ

ភ្នំពេញៈ នៅក្នុង​របត់​សង្គម​ទូទៅ​មិន​ថា នៅក្រៅ​ប្រទេស​ឬ​ក្នុងប្រទេស​កម្ពុជា​ក៏ដោយ ជំនាញ​រឹង​ត្រូវបាន​គេ​ចាត់ទុក ជា​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង យ៉ាងណាមិញ​ជំនាញ​ទន់​ក៏មាន​សារៈសំខាន់​ណាស់ដែរ ជាពិសេស​សម្រាប់​ទំនាក់​ទំនង​ប្រចាំថ្ងៃ។

ថ្ងៃនេះ យើង​នឹង​បង្ហាញ​អ្នក​ពី​ជំនាញ​ទន់​ទាំង៣ ដែល​អ្នក​ចាំបាច់​ត្រូវ​ចេះ ដើម្បី​ការ​ប្រា​ស្រ​យ័​ទាក់ទង​ល្អ​ក្នុង​ជីវិត៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ជំនាញ​ទំនាក់ទំនង

ជំនាញ​មួយ​នេះ​សំខាន់​ណាស់​មិន​ថា ក្នុង​របត់​កាលៈទេសៈ​បែបណា​នោះទេ សូម្បីតែ​មុខរបរ​រកស៊ី កន្លែង​ការងារ សាលារៀន​ក៏ដោយ។ អ្នក​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​រមែង​ជា​អ្នកដឹកនាំ​ល្អ​ម្នាក់ ព្រមទាំង​ជាទី​ចូលចិត្ត​សម្រាប់​មនុស្ស​ទូទៅ ព្រោះ​ពួកគាត់​យល់ដឹង​ពី​គន្លឹះ ក្នុងការ​ប្រា​ស្រ​យ័​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់ និង​គ្រប់​ប្រភេទ។

មនុស្ស​ជោគជ័យ​ភាគច្រើន សុ​ទ្ឋ​តែមាន​ជំនាញ​ទំនាក់ទំនង ពូកែ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស។

ទី២) ស្ដាប់

ស្ដាប់​នេះ មិនមែន​សំដៅ​ទៅលើ​មុខវិជ្ជា​ជំនាញ​រឹង ដែល​ប្រើ​សោតវិញ្ញាណ​ដើម្បី​ប្រលង​យក​ពិន្ទុ​នោះទេ គឺ​សម្ដៅ​ទៅលើ​បុគ្គល ដែល​ចូលចិត្ត​ស្ដាប់​ច្រើនជាង​និយាយ។ ដូច​ពាក្យចាស់​បុរាណ​ខ្មែរ​តែង​ពោលថា ចូរ​ស្ដាប់​ឲ្យ​បាន​ច្រើនជាង​និយាយ។

មានន័យថា ពេលដែល​យើង​ស្ដាប់​ច្រើន យើង​អាចមាន​ពេល​យកសម្ដី​គេ​មក​គិត​និង​វាយតម្លៃ ព្រមទាំង​ជួយ​ជៀសវាង​ការ​មាន​កំហុស ឬ​មន្ទិល​ស​ង្ស​យ័​នានា។ ការ​ស្ដាប់​ច្រើនជាង​និយាយ គឺជា​ការគោរព​មួយ​ចំពោះ​អ្នកដទៃ ដោយ​បង្ហាញថា​អ្នក​ចាប់​អារ​ម្ម​ណ៌​និង​ឲ្យ​តម្លៃ​ទៅលើ​កិច្ចពិភាក្សា​ឬ​ការសន្ទនា។

ទី៣) ការបង្កើត​ថ្មី

ជាធម្មតា​ប្រជាជន​នៅក្នុង​សង្គម​ខ្មែរ​ភាគច្រើន មាន​ភាព​អៀនប្រៀន ក្នុងការ​បញ្ចេញ​មតិយោបល់​ឬ​គំនិតថ្មីៗ ព្រោះ​ខ្លាច​ត្រូវគេ​សើចចំអក។ គំនិត​អវិជ្ជមាន​ទាំងនេះ គួរណា​តែ​កែលម្អ​ចេញ ហើយ​អ្នក​ត្រូវ​ក្លាហាន​ហ៊ាន​បញ្ចេញ​គំនិត​ថ្មី ប្លែក​របស់ខ្លួន​ទៅកាន់​អ្នកដទៃ។

សូមកុំ​គិតថា គំនិត​របស់​អ្នកឆ្កួតៗ ចាកប្រធាន ឬ នឹង​ត្រូវគេ​សើចចម្អក ថា​មិនត្រូវ​គំនិត​បង្កើត​ថ្មី​របស់​អ្នក អាចជួយ​ក្រុមហ៊ុន​របស់​អ្នក ឲ្យ​កាន់តែ​រីកចម្រើន​ផង​ក៏​ថា​បាន។ មនុស្ស​ដែលមាន​ការបង្កើត​ថ្មី និង​ចូលចិត្ត​គិត​អ្វី​ក្រៅ​ប្រអប់ មាន​សារៈសំខាន់​ណាស់​សម្រាប់​ភារៈ​កិច្ចការងារ​ទូទៅ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here