ប្លុក​អាស៊ាន​ប្រឈម​កង្វះ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ជាង១០០ពាន់​លាន​ដុល្លារជា​រៀងរាល់ឆ្នាំ

ដោយៈ សាវុធ

ភ្នំពេញៈ  បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​ប្រឈមមុខ​នឹង​កង្វះខាត ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាង១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ស្ថានភាព​នេះ​អាច​នឹង​ពិបាក​ជាង​នេះ ខណៈពេលដែល​មានការ​រីក​រាលដាល​នៃ​កូ​វីដ១។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។

ជាមួយគ្នានេះដែរ​ADBបានឱ្យដឹងថា មូលនិធិ​ហិរញ្ញវត្ថុ​បៃតង ជា​ចលករ​សម្រាប់​អាស៊ាន (ASEAN Catalytic Green Finance Facility ឬ​ACGF) អាច​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយជ្រោមជ្រែង​មូលនិធិ ដែល​ត្រូវការ​យ៉ាងច្រើន​ពី​មូលធន​ឯកជន ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​បៃតង ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព បរិស្ថាន​កាបូន​កម្រិត​ទាប ភាព​ធន់​នឹង​អាកាសធាតុ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលនិធិ ACGF ជា​គំនិត​ផ្តួចផ្តើម​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​អាស៊ីអាគ្នេយ៍​របស់ ADB ។ វា​ជួយ​រដ្ឋាភិបាល​អាស៊ីអាគ្នេយ៍​រៀបចំ និង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា លើកកម្ពស់​និរន្តរភាព​បរិស្ថាន និង​រួមចំណែក​ដល់​គោលដៅ​បំរែបំរួល​អាកាសធាតុ។

មូលនិធិ ACGF ផ្តល់ឱ្យ​បណ្តា​ប្រទេស​អាស៊ាន នូវ​ការទទួលបាន​ប្រាក់កម្ចី​ជាង១,៤ពាន់​លាន​ដុល្លារ រួមជាមួយ​ជំនួយ​បច្ចេកទេស ដែល​ជួយ​ពង្រឹង​បរិយាកាស​បទ​ប្បញ្ញត្តិ និង​បង្កើន​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង។ មូលនិធិ ACGF ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង ដែល​ឆ្លើយតប​ទៅនឹង​គោលការណ៍​វិនិយោគ​បៃតង ដែល​បាន​បោះ ផ្សាយ​របស់ខ្លួន រួមបញ្ចូល​គ្នា​រវាង​សូចនាករ​អាកាសធាតុ និង​បរិស្ថាន សូចនាករ​ភាព​ហិរញ្ញវត្ថុ​ហិរញ្ញវត្ថុ និង​ផែនទី​បង្ហាញផ្លូវ សម្រាប់​ទាក់ទាញ​ការវិនិយោគ​មូលធន​ឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here