ស្ថាប័នចំនួន២ពិភាក្សាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង

ដោយៈ និស្ស័យ
ភ្នំពេញៈ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ រៀបចំកិច្ចប្រជុំពិភាក្សាលើការសិក្សាវាយតម្លៃអំពី “ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៣-២០២៥”។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក អៀង សុភ័ក្ត្រ នាយករង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោកប្រធាននាយកដ្ឋាន លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាលខេត្តនិងមន្ទីរជំនាញសរុបចំនួន៣០នាក់ ។
ការវាយតម្លៃប្រសិទ្ធភាព នៃការបណ្តុះបណ្តាលនៅពេលនេះ មានគោលបំណងប្រមូលព័ត៌មាន និងទិន្នន័យ​ សម្រាប់​ជា​​ធាតុ​ចូ​​​ល ដើម្បី “វាស់វែងលទ្ធផលសម្រេចបាន ក្រោយការបញ្ចប់វគ្គសិក្សា វាស់វែងពីការកើន​ឡើងនៃ​កម្រិ​ត​​​​ចំណេះ​ដឹង ជំនាញ និង​ឥរិយាបថ​ការងារ​របស់សិក្ខាកាម ធៀបនឹងគោល​ដៅគ្រោងទុក និង កម្រិត​មូ​ល​ដ្ឋាន​​មុន​​វគ្គ​សិក្សា​ចាប់ផ្តើម និងវាស់វែង​អំពី​កម្មវិបាក (Impact) នៃការប្រើចំណេះដឹង​និង​ជំនាញ​ពីវគ្គសិក្សា​ នៃ​កម្មវិធី​បណ្ដុះ​បណ្ដាល​កម្រិត​វិញ្ញាបន​បត្រ ផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥ ទៅក្នុងការដ្ឋានការងារ របស់ក្រសួង ស្ថាប័ន និងមន្ទីរ​អង្គ​ភាពក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និង​រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ជាមូលដ្ឋានដើម្បីកែលម្អ និង អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលនេះ ឱ្យកាន់តែ​មាន​​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ថែមទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here