រដ្ឋាភិបាល​អនុម័ត​គំរោង​តូ​វច​ធំ​ចំនួន១៣ក្រោម​ទុនវិនិយោគ​ជាង១៣៦៩លាន​ដុល្លារនៅ​កម្ពុជា​ក្នុង​ខែមីនា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន១៣ ដែល​បោះទុន​វិនិយោគ១.៣៦៩,២លាន​ដុល្លារ ឬ​ជាង១,៣៦ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​រាប់ពាន់​កន្លែង ដល់​ប្រជាជន​ក្នុងស្រុក គិត​ត្រឹម​សប្តាហ៍​ទី៤ ក្នុង​ខែមីនា ឆ្នាំ២០២។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​សួន​ឧស្សាហកម្ម “ស៊ូ​ចូ​វ ខេ​ម​បូ​ឌា” អគារ​លេខ១ ផ្លូវជាតិ​លេខ២១ ភូមិ​ព្រែក​ទ្បុ​ង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៦១១កន្លែង។

ទី២.ក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំ​ទ្បើង​សម្ភារៈ​អេ​ទ្បិ​ច​ត្រូ​និក និង​គ្រឿងបន្លាស់​អេ​ទ្បិ​ច​ត្រូ​និក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ២,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣២កន្លែង។

ទី៣)ក្រុមហ៊ុន. SCHNEITIC CHINT CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំ​ទ្បើង​គ្រឿង​សម្ភារៈ​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ២,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៦២កន្លែង។

ទី៤)ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥៩កន្លែង។

ទី៥) ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ១៧,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥០កន្លែង។

ទី៦)ក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD. គម្រោង​បង្កើត​វារីវប្បកម្ម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២៥,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៥៥កន្លែង។

ទី៧) ក្រុមហ៊ុន INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​វេ​ជ្ជ​សាស្ត្រ និង​ផលិត​សម្ភារ:បរិក្ខា​រវិ​ជ្ជ​សាស្ត្រ ដែលមាន​ទីតាំង​វិ​និ​យោ គ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ​រ័​ជី ខេត្ត​ព្រះសីហនុ, មាន​ទុនវិនិយោគ​ប្រមាណ ១០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.២០០កន្លែង។

ទី៨) ក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន និង​គ្រឿង​បំណែក​ទោចក្រយាន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៨០កន្លែង។

ទី៩) ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ឱសថ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៦,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២៦០កន្លែង។

ទី១០) ក្រុមហ៊ុន “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​អេ​ប៉ុង​ស៍ ខ្នើយ គ្រែ​សា​ឡុង​ពូក និង​គ្រឿង​សង្ហា​រឹម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤២០កន្លែង។

ទី១១) ក្រុមហ៊ុន​“HERBA (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១២០កន្លែង។

ទី១២)ក្រុមហ៊ុន “ Y.T PLASTIC CO., LTD” គម្រោង​រោងចក្រ​ផលិត​សម្ភារៈ​អគ្គិសនី អំពូល​ភ្លើង និង​គ្រឿង​បង្គុំ​អំពូល​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់​សែ​ល ស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ៥,៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៩៣០កន្លែង។

ទី១៣) ក្រុមហ៊ុន​“HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ប្រើ​ដោយ​ធ្យូងថ្ម អានុភាព ៧០០មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទី១ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ១២៨៣លាន​ដុល្លារ​អាម​រិ​ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here