សង្គ្រាមពាក្យសម្តី​រវាង​ក្រុង​វ៉ា​ស៊ីន និង​ក្រុង​ប៉េកាំង​បាន​ផ្ទុះ​ជាថ្មី ប៉ុន្តែ​សំណួរ​សូរ​ថា​តើ​អ្នកណា​ជា​អ្នកបង្ក​ហេតុ​មុន

ដោយៈ​សុខុម

វ៉ាស៊ីនតោន:  សង្គ្រាមពាក្យសម្តី​រវាង​មហាអំណាច​ទាំងពីរ បាន​ផ្ទូះ​ឡើងជា​ថ្មី​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង បន្ទាប់ពី​ក្រុង​ប៉េកាំង​បាន​សងសឹក ដោយ​ដាក់​ទ័​ណ្ឌ​កម្ម​លើ​មន្ត្រី​សហរដ្ឋអាមេរិក បន្ទាប់ពី​អាមេរិក និង​ស​ម្ព័​ន្ឋ​មិត្ត​របស់ខ្លួន​បាន​បង្កហេតុ​ជាមុន​លើ​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken បាន​ព្រមាន   ធ្ងន់ៗកាលពី​ថ្ងៃ​សៅរ៍ ទី២៧ មីនា​កន្លងមក​ថា ការដាក់ទណ្ឌកម្ម​សង​សឹក​របស់​ចិន ប្រឆាំង​មន្ត្រី​អាមេរិក២រូប ក្នុង​ជម្លោះ​ដែល​កាន់តែ​ឡើងក​ម្ដៅ ជុំវិញ​ការប្រព្រឹត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង លើ​ជនជាតិភាគតិច​វី​ហ្គួ​រ “គ្មាន​មូលដ្ឋាន”ទាល់តែសោះ ហើយ​វា​បង្ហាញ​កាន់តែច្បាស់​អំពី “អំពើ​ប្រល័យពូជសាសន៍” នៅ​តំបន់ភ្នំ​ស្វយ័ត​ស៊ីន​ជាំ​ង (Xinjiang)។

យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី២៨ មីនា ឱ្យដឹងថា រដ្ឋមន្ត្រី​រូបនេះ​បាន​សេចក្តីថ្លែងការណ៍​ថា “ការប៉ុនប៉ង​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ដើម្បី​បំភិតបំភ័យ និង​បំបិទមាត់​អ្នក​ដែល​ហ៊ាន​និយាយ​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន គឺ​មានតែ​ធ្វើឱ្យ​អន្តរជាតិ បង្កើន​ការឃ្លាំមើល​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​កំពុង​កើនឡើង​នៅ​តំបន់​ស៊ីន​ជាំ​ង​ទៅវិញ​ទេ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បានលើកឡើង​បែបនេះ ក្រោយពី​មហា​ក្ស​ចិន បានប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​អាមេរិក២រូប ជនជាតិ​កាណាដា១រូប និង​អង្គការសិទ្ធិមនុស្ស​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម ដែល​ប្រទេស​ទាំង២ បានដាក់​កាលពី​សប្តាហ៍​មុន​ប្រឆាំង​ការប្រព្រឹត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចំពោះ​ជនជាតិភាគតិច​វី​ហ្គួ​រ។

លោក Antony Blinken បានចាត់ទុក​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ទាំង២ មកពី​គណៈកម្មការ​សហរដ្ឋអាមេរិក ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ធ្វើតាម​ទំនើងចិត្ត។

យ៉ាងហោចណាស់ ជនជាតិភាគតិច​វី​ហ្គួ​រ និង​ប្រជាជន​មកពី​ក្រុម​ជនជាតិភាគតិចផ្សេងៗទៀត ដែល​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លាម យ៉ាងតិច​ជិត១លាន​នាក់​ត្រូវបាន​ឃុំឃាំង នៅក្នុង​ពន្ធនាគារ​នានា​ក្នុង​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន។ នេះ​បើ​យោងតាម​ក្រុម​អង្គការសិទ្ធិមនុស្ស​ដែល​ចោទប្រកាន់ថា អាជ្ញាធរ​បាន​បង្ខំ​ឱ្យស្រីៗគ្រៀវ និង​ចាប់បង្ខំ​ឱ្យធ្វើ​ការងារ​ជា​ទម្ងន់។

សហភាព​អឺរ៉ុប ប្រទេស​អង់គ្លេស ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​នយោបាយ និង​សេដ្ឋកិច្ច​មួយចំនួន​នៅ​តំបន់​ស៊ីន​ជាំ​ង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើនេះ ជាហេតុ​នាំឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង សងសឹក​វិញ​ក្នុង​ទម្រង់​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​មកពី​សហភាព​អឺរ៉ុប និង​ប្រទេស​អង់គ្លេស។

លោក Antony Blinken បាន​ឡើង​ទៀតថា “យើង​ក្រោកឈរ​ដោយ​សាមគ្គីភាព​ជាមួយ​កាណាដា អង់គ្លេស សហភាព​អឺរ៉ុប និង​ដៃគូ​ព្រមទាំង​សម្ព័ន្ធមិត្តផ្សេងៗទៀត​ទូទាំង​ពិភពលោក ដើម្បី​អំពាវនាវ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំពាន​លើ​ជនជាតិភាគតិច​វី​ហ្គួ​រ ដែល​ភាគច្រើន​លើសលុប​ជា​អ៊ិ​ស្លាម សាសនិក និង​ប្រជាជន​នៃ​ក្រុម​ជនជាតិភាគតិច និង​សាសនា​ដទៃទៀត​នៅ​តំបន់​ស៊ីន​ជាំ​ង ហើយ​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ឃុំឃាំង​តាម​អំពើ​ចិត្ត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here