រដ្ឋាភិបាល​អនុម័ត​គំរោង​វិនិយោគ​រោងចក្រ​អគ្គស​នី​តម្លៃ ១៣០០លាន​ដុល្លារ

ដោយៈ​សាវុធ

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​រោងចក្រ​អគ្គិសនី មាន​កម្លាំង៧០០មេ​ហ្គា​វ៉ា​ត់ ជាមួយ​ទុនវិនិយោគ១.៣០០លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ ។នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។

CDC បានឱ្យដឹងថា ក្រុមហ៊ុន Huadian Sihanoukville Power Generation បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ប្រើ​ដោយ​ធ្យូងថ្ម​អានុភាព ៧០០មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទី១ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ១២៨៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥២០កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា រោងចក្រ​អគ្គិសនី​មាន​កម្លាំង៧០០មេ​ហ្គា​វ៉ា​ត់​នេះ គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ជាមួយនឹង​ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd។

គម្រោង​នេះ​នឹង​សាងសង់​លើ ផ្ទៃដី ៥៤,៩ហិកតា​ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ២០២២ ។

តាម​ផែនការ​គម្រោង​នេះ នឹងធ្វើ​ឡើងជា២ដំណាក់កាល ដោយ​ដំណាក់កាលនីមួយៗ មាន​កម្លាំង៣៥០មេ​ហ្គា​វ៉ា​ត់។ ដំណាក់កាល​ទី១រំពឹងថា អាច​នឹងដាក់​បញ្ចូល​ក្នុង​បណ្តាញ​ជាតិ​នា​ឆ្នាំ២០២៣ និង​ដំណាក់កាល​ទី២ នឹងត្រូវ​ដាក់បញ្ចូល​នៅ​ឆ្នាំ​បន្ទាប់។

បច្ចុប្បន្ន​ក្រុមហ៊ុន CIIDG បាននិងកំពុង​ដំណើរកា​រ រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ទី១ ដែលមាន​តម្លៃ៣៨៣លាន​ដុល្លារ និង​មាន​អានុភាព២៧០ មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ។ នៅក្នុង​គម្រោង​នេះ​ក្រុមហ៊ុន មានការ​បែងចែក​ជា២ ដំណាក់កាល​ផងដែរ ដោយ​ដំណាក់កាល​ទី២ ដែលមាន​កម្លាំង១៣៥ មេ​ហ្គា​វ៉ា​ត់ នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here