ចំណេះដឹង​វិនិយោគ! តើ​អ្នកមាន​គេ​វិនិយោគ​លើ​វិស័យ​អ្វី បានជា​គេ​កាន់តែមានទ្រព្យ​ច្រើន?

ដោយៈ សាវុធ

ភ្នំពេញៈ ប្រជាជន​ខ្មែរ​មួយចំនួនធំ​តែង​រអ៊ូ​ថា   អ្នកមាន​គេ​កាន់​តែមាន ចំណែក​អ្នកក្រ​កាន់តែ​ក្រ។ ស្ដាប់ទៅ​ត្រូវ​ដែរ តែ​អ្នក​ភ្លេច​គិត​ហើយ​ថា អ្នកមាន​មួយចំនួន​មានមុខមាត់​ទ្រព្យ​ស​ម្បិ​ត្ត​មកដល់​ថ្ងៃនេះ សុទ្ធសឹងតែ​ចេញពី​ការ​ខំប្រឹង​ដូចគ្នា។

អ្នក​មិនចាំបាច់​ខំ​លោត​ហក់​តាម​ពួកគេ​នោះទេ តែ​អ្នក​គួរតែ​អនុវត្តតាម​ទម្លាប់​របស់​ពួកគេ​តាម​លទ្ធភាព​ដែល​អ្នកមាន ខាងក្រោម​នេះ​ជា​អ្វីដែល​អ្នកមាន​តែង​ធ្វើ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ វិនិយោគ​ក្នុង​រយៈពេល​វែង

ខុសពី​មនុស្ស​ធម្មតា​ដែល​តែងតែ​រកប្រាក់ មក​ត្រឹម​មួយគ្រប់ៗចាយ និង​ថ្លៃកូនៗទៅ​សាលា​ប៉ុណ្ណោះ។ ដោយឡែក​ពួកគេ​អ្នកមាន​បានសម្រេច​ចិត្ត​វិនិយោគ ទៅលើ​អ្វីដែល​ហុច​ផលប្រយោជន៍ ក្នុង​រយៈពេល​យូរ​នាពេល​អនាគត។ ឧទាហរណ៍ អ្នកមាន​មួយចំនួន យកប្រាក់​សាងសង់​អា​ផាត​មិន​រាប់​ជាន់ អស់​លុយ​រាប់លាន​សម្រាប់​ដាក់​ជួល អ្វីដែល​ពួកគេ​ទទួលបាន គឺ​ប្រាក់​ប្រចាំខែ​ក្នុង​រយៈពេល​យូរ ទោះបី​ពួកគេ​ចូលនិវត្តន៍​ក៏​មិន​បារ​ម្ម​ណ៌​រឿង​មាន​លុយ​ចាយ​ឬក៏​អត់។

២ វិនិយោគ​លើ​ភាគហ៊ុន​និង​មូលប័ត្រ

ចំណុច​នេះ ហាក់ដូចជា​មិនសូវ​ប្រជាប្រិយ​ប៉ុន្មាន​ទេ​នៅ​កម្ពុជា យ៉ាងណាមិញ​អ្នកមាន​មួយចំនួន​ពួកគេ​បាន​ក្ដោប​ក្ដាប់​ឱកាស​នេះ ដោយ​ទិញយក​ភាគហ៊ុន ឬ​មូលប័ត្រ​មួយចំនួនធំ​ទុក​នៅ​តម្លៃថោក ហើយ​លក់​ចេញ​ទៅវិញ​ពេល​មាន​ទីផ្សារ​ឡើងថ្លៃ។ នេះ​ជា​វិធីសាស្ត្រ​លុយ​បង្កើត​លុយ។

៣ វិនិយោគ​លើ​ទ្រព្យ​រូបិយ

ជា​សាមញ្ញ​ទ្រព្យ​រូបិយ គឺជា​អចល​ទ្រព្យ​ដែល​កាន់កាប់ ពោល​គឺជា​ផ្ទះ ដីស្រែ ដីចំការ។ នៅពេល​មាន​លុយ​ច្រើន ពួកគេ​តែង​ទិញ​ផ្ទះ​ទុក​ជួល ឬ​ដី​រាប់រយ​ហិច​តា ដើម្បី​ធ្វើ​កសិកម្ម​ដាំ​ដុះ​នានា ចៀសវាង​ទុក​ដី​ទំនេរ​ចោល ហើយ​ឆ្លៀត​រក​ចំនូល​បន្ថែម។

ម្យ៉ាងវិញទៀត អចលនទ្រព្យ​ទាំងនេះ កាន់​យូរ​កាន់តែ​ឡើងថ្លៃ ទៅតាម​ហាងឆេង​ទីផ្សារ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here