ចំណេះដឹង! ហេតុផល ៤ចំណុច​អ្នក​គួរតែ​ធ្វើ​ការឱ្យ​អ្នកដទៃ​មុននឹង​អ្នក​ចាប់ផ្ដើមអាជីវកម្ម​របស់​អ្នក

ដោយៈ​សាវុធ

ភ្នំពេញៈ ការបើក​អាជីវកម្ម ឬ ក្រុមហ៊ុន សហគ្រាស​មួយ អ្នកនឹង​មានរឿង​ជាច្រើន​ដែល​អ្នក​គួរ​ធ្វើ និង​យល់បាន​ច្បាស់​អោយ​ស៊ីជម្រៅ​ជាមួយនឹង​កិច្ច​ទាំងអស់នោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​អ្នកដឹង​ទេ​ថា អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​របស់​អ្នក​ត្រូវមាន​អ្វីខ្លះ? អ្នក​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ បទបញ្ជាផ្ទៃក្នុង​របស់​អាជីវកម្ម​របស់​អ្នក​យ៉ាងដូចម្ដេច? សហគ្រាស​របស់​អ្នក​ត្រូវមាន​បុគ្គល​ប៉ុន្មាន​នាក់ តើ​មាន​ផ្នែក​អ្វីខ្លះ? ទាំងនេះ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​គួរតែ​រៀនសូត្រ ហើយ​តើ​រឿង​ទាំងនេះ​មាន​បង្រៀន​នៅ​ណា​ដែរ?

១. រៀន​ពី​មូលដ្ឋានគ្រឹះ​នៃ​សហគ្រាស ឬ​ក្រុមហ៊ុន

អ្នក​ប្រហែលជា​មិន​ធ្លាប់​បានដឹង​ពីមុនមក​ទេ​ថា អ្នក​នៅមាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​ក្នុង​ការបើក​អាជីវកម្ម​អ្វីមួយ​នោះ។ មានចំណេះ ជំនាញ​ជាច្រើន ដើម្បី​ធ្វើអោយ​ក្រុមហ៊ុន សហគ្រាស​របស់​អ្នក អាច​ដំណើរការ​ទៅបាន ហើយ​អ្នកមាន​ឱកាស​បាន​រៀនសូត្រ​ចំណេះដឹង​ទាំងនេះ ដោយ​គ្មាន​បង់ប្រាក់​មួយ​កាក់​មួយ​សេន​នោះទេ។

នៅពេលដែល​អ្នកធ្វើការ​អោយ​ក្រុមហ៊ុន និង​សហគ្រាស​ណាមួយ។ អ្នក​អាច​ស្វែងយល់​ពី​អារម្មណ៍​របស់​អ្នក ពេល​អ្នក​ធ្វើជា​បុគ្គលិក​អោយ​ក្រុមហ៊ុនផ្សេងៗ និង​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ជាមួយ​បុគ្គលិក​ក​ក្នុង​ក្រុមហ៊ុន។

២. ភាពខ្លាំង​នៃ​អ្នកដឹកនាំ

ជា​រឿង​ធម្មតា​ទេ ក្រុមហ៊ុន សហគ្រាស ឬ មិន​ថា​ប្រទេសជាតិ​នោះទេ មានការ​រីកចំរើន ខ្លាំងខ្លា អាស្រ័យ​លើ​បុគ្គល​ម្នាក់ ដែលជា​អ្នកដឹកនាំ ចង្អុលបង្ហាញ​បុគ្គល​ទៅរក​ទិស​ដែល​ជោគជ័យ​ទាំង​ង​ស់​គ្នា។ មិនតែប៉ុណ្ណោះ​អ្នកដឹកនាំ​មិន​ត្រឹម​ចេះតែ ជំនាញ​ដឹកនាំ​នោះទេ អ្នកដឹកនាំ​ត្រូវមាន​ចំនេះដឹង​ទូលំទូលាយ មាន​ទាំង​ជំនាញ​រឹង និង ជំនាញ​ទន់ មាន​ភាពបត់បែន និង​ឆ្លាត​វៃ ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​នឹង​មុខ​ទៀតផង។

៣. ស្គាល់​មនុស្ស​ច្រើន

ទោះ​ក្នុង​កិច្ច​សង្គម អាជីវកម្ម ក្រុមហ៊ុន ឬ​សហគ្រាស​ក៏ដោយ ត្រូវការ​ទំនាក់ទំនង​ជា​ចាំបាច់។ ក្នុងពេលដែល​អ្នក​កំពុង​បំរើការ​ងារ​អោយ​ក្រុមហ៊ុន​ផ្សេង វា​ជា​ឱកាស​សម្រាប់​អ្នកស្វែងរក​ទំនាក់ទំនង​ដៃគូ​អាជីវកម្ម និង​អតិថិជន​របស់​ដែរ។

មនុស្ស​ដែល​អ្នក​បាន​ជួប បាន​ស្គាល់ ពូកគេ​អាចជា​ក្លាយជា​ដៃគូ សហការ ឬ​ដៃគូ​ប្រកួតប្រជែង​ជាមួយ​អ្នក​ក៏​ថា​បាន ឬ ពួកគេ​អាចជា​អតិថិជន​ប្រចាំ​ក្រុមហ៊ុន ឬ​សហគ្រាស​របស់​អ្នក​ក៏​ថា​បាន ដូច្នេះ​សូម​រក្សា​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​គ្រប់គ្នា​ដែល​នៅ​ជុំវិញ​អ្នក ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ។

៤. បាន​ស្គាល់​ខ្លួនឯង

កាលដែល​អ្នកធ្វើ​ការអោយ​អ្នកដទៃ ធ្វើអោយ​អ្នក​បាន​អនុវត្តន៍​វិ​ជា្ជ​គុន របស់​អ្នក​ដែល​បាន​សិក្សា​រៀនសូត្រ តាំងពី​យូរណាស់​ហើយ​នោះ។ មាន​មនុស្ស​ជាច្រើន ដែល​មិនទាន់​ស្គាល់​ខ្លួនឯងបាន​ច្បាស់​នោះទេ ព្រោះ​ពួកគេ​មិនដឹងថា​ចំណុចខ្លាំង ភាព​ពូកែ ឬ ចំណុចខ្សោយ​របស់​ពូកគេ​នៅត្រង់ណា​នោះទេ។

ដូច្នេះ​ការដែល​អ្នកធ្វើ​ការអោយ​អ្នកដទៃ ធ្វើអោយមាន​ឪ​កាស​សង្កេត និង​ស្គាល់​ខ្លួនឯងបាន​កាន់​ច្បាស់ និង​ខិតខំ​សំលៀង​ចំណុចខ្លាំង​របស់​អ្នក អោយ​កាន់តែ​ពូកែ និង​ខិតខំ​រក​ចំណុច​បន្ថែម មក​កែលំអ​ចំណុចខ្សោយ​របស់​អ្នក​ដូចគ្នា។

វា​មិនទាន់​យឺត​ពេល​ទេ បើ​អ្នក​ចាប់ផ្ដើម​ឥឡូវនេះ ក្ដី​ស្រមៃ​របស់​អ្នក​មិនអាច​ក្លាយជា​ការពិត​បានទេ បើ​អ្នក​មិន​ចាប់​ផ្ដើមធ្វើ​សកម្មភាព​ផង​នោះ? ភាព​តស៊ូ ក្លាហាន និង ភាពជឿជាក់ និង​ធ្វើអោយ​អ្នក​បាន​ទៅដល់​គោលដៅ​ជាក់​ជាមិនខាន៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here