ដោយៈ សាវុធ
ភ្នំពេញៈ ជាទូទៅ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមុខវិជ្ជាពីរ ដែលត្រូវបានគេបង្រៀនដាច់ដោយឡែកពីគ្នា។ យ៉ាងណាមិញ មុខវិជ្ជាទាំងពីរនេះ នៅតែមានការជះឥទ្ធិពលលើគ្នាទៅវិញទៅមក។
សេដ្ឋកិច្ចជាវិទ្យាសាស្ត្រសង្គម ដែលសិក្សាទៅលើផលិតកម្ម ការប្រើប្រាស់ និងការចែកចាយទំនិញ និងសេវាកម្ម ក៏ដូចជាសិក្សាទៅលើប្រធានបទធំៗ ដូចជា អតិផរណា វិបត្តិសេដ្ឋកិច្ច ការផ្គត់ផ្គង់ និងតម្រូវការ។
ការសិក្សាផ្នែកសេដ្ឋកិច្ច ក៏ពាក់ព័ន្ធនឹងការពន្យល់លើដំណើរការយកពន្ធ និងចំណា យរបស់រដ្ឋាភិបាល ផលប៉ះពាល់របស់គោលនយោបាយ និងព្រឹត្តិការណ៍ផ្សេងៗទៅលើស្ថានការណ៍អាជីវកម្ម ព្រមទាំងវិធីសម្រាប់វិនិយោគិនក្នុងការវិភាគក្រុមហ៊ុននិងទីផ្សារ។
ហិរញ្ញវត្ថុជាការសិក្សាលើតម្លៃ អត្រាការប្រាក់ លំហូររូបិយប័ណ្ណ និងទីផ្សារហិរញ្ញវត្ថុ។ អ្នកសិក្សាពីហិរញ្ញវត្ថុអាចយល់ពីការកំណត់តម្លៃ និងការប៉ាន់តម្លៃនៃលំហូរសាច់ប្រាក់នាពេលអនាគត។
មុខវិជ្ជាហិរញ្ញវត្ថុនេះ ជួយដល់អ្នកវិនិយោគនិងអ្នកគ្រប់គ្រងអាជីវកម្ម ក្នុងការវាយតម្លៃលើសំណើនិងការចាត់ចែងមូលធន៕