ចំណេះដឹង​ហិរញ្ញវត្ថុ! គន្លឹះងាយៗក្នុង​គ្រប់គ្រង​ប្រាក់​បំណុល​ឱ្យមាន​ប្រសិទ្ធភាព

ដោយៈ សាវុធ

ភ្នំពេញៈ បំណុល​មិនចាំបាច់​ទាល់តែ​ជា​បុល​គេ​នោះទេ តែ​អាចជា​ប្រាក់​នានា ដែល​អ្នក​ត្រូវ​ចំណាយ​ជាប្រចាំ​ខែ ដូចជា ទឹក​ភ្លើង ឬ​ចំណាយ​នានា​ជាដើម។ សូម្បីតែ​ថ្លៃ​សាលារៀន​ក៏​ជា​បំណុល​ដែរ ព្រោះ​ដល់ពេល​ត្រូវ​បង់ ដល់ពេល​ត្រូវ​ចំណាយ។

គន្លឹះ​គ្រប់គ្រង​ប្រាក់​បំណុល​ឱ្យមាន​ប្រសិទ្ធភាព​មាន​ខាងក្រោម​នេះ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១.បែងចែក​ប្រាក់ចំណូល​របស់​អ្នកមួយ​ផ្នែក​ទៅលើ​បំណុល

ដើម្បីអោយ​មាន​ភាពងាយស្រួល ក្នុងការ​សងបំណុល​អោយបាន​គ្រប់គ្រាន់ អ្នក​គួរ​បែងចែក​ប្រាក់ចំណូល​របស់​អ្នកមួយ​ផ្នែក គ្រប់គ្រាន់​សម្រាប់​សងបំណុល​សិន មុននឹង​យកលុយ​នោះ​ទៅ​ចំណាយ​លើ​តម្រូវការផ្សេងៗទៀត។

បើ​អ្នក​គិតតែ​ចំណាយ ដោយ​មិន​ខ្វល់​ពី​បំណុល​របស់​អ្នកនោះ វា​នឹង​ធ្វើអោយ​បំណុល​អ្នក​កាន់តែ​កើន​ឡើងជា​លំដាប់ គ្មាន​ថ្ងៃ​សង​គេ​រួច​ឡើយ។ នៅពេលដែល​អ្នក​ជំពាក់​បំណុល​គេ បំណុល​គឺជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​គិតគូរ​មុនគេ ប្រសិនបើ​អ្នក​មិន​ចង់អោយ​ជីវិត​របស់​អ្នករស់នៅ​ក្នុង​បំណុល​នេះ​រហូត។

ទី២.បង្កើត​តារាង​ក្នុងការ​សងបំណុល

អ្នក​អាចបង្កើត​តារាង​កត់ត្រា​ថ្ងៃ ដែល​អ្នក​ត្រូវ​សងបំណុល​ទៅ​ម្ចាស់បំណុល នៅលើ​ប្រតិទិន​ក្នុង​ខែនីមួយៗ ដើម្បី​ជាការ​រំលឹក​អ្នក ហើយក៏​ជួយ​អោយ​អ្នក​បានដឹង​ច្បាស់​នូវ​ថ្ងៃ​ណា​ត្រូវ​សង ទៅ​ម្ចាស់បំណុល​ណា​មុនគេ។ មិនតែប៉ុណ្ណោះ វា​ជួយ​អោយ​អ្នកដឹង​ច្បាស់​ថា​បំណុល​ណា​គួរ​សង​មុន បំណុល​ណា​ត្រូវ​សង​ពេល​ក្រោយ ធ្វើ​ដូចនេះ​អ្នកនឹង​អាច​គ្រាប់​គ្រង​បំណុល​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល។

៣.ត្រូវ​បង់​អោយបាន​ទៀងទាត់

ការ​បង់លុយ​ទៀងទាត់ វា​ជួយ​អោយ​អ្នកមាន​កេរ្តិ៍ឈ្មោះ​ល្អ ជាពិសេស​នៅពេល​អ្នក​ខ្ចីលុយ​ពី​ធនាគារ វា​ជួយ​អោយ​អ្នក​អាច​ខ្ចីលុយ លើក​ក្រោយ​បាន​ងាយស្រួល ហើយ​អ្នក​ចង់ទៅ​ខ្ចី​នៅ​ស្ថាប័ន​ណា​ក៏បាន​ដែរ នៅពេល​អ្នកមាន​ប្រវត្តិ ក្នុង​ការសង​ត្រលប់​ទៅ​ធនាគារ​បាន​ទៀងទាត់​នោះ។

វា​មិនមែនជា​រឿង​លំបាក​ទេ ក្នុងការ​គ្រប់គ្រង​បំណុល សំខាន់​អ្នកមាន​ឆន្ទៈ ក្នុងការសង​ត្រលប់​ទៅ​ម្ចាស់បំណុល​ដែរឬទេ? ហើយ​អ្នក​ចង់អោយ​ជីវិត​ខ្លួនឯង រស់នៅក្នុង​បំណុល​នេះ​រហូត​ឬ​យ៉ាងណា បើសិន​អ្នកគ្រប់គ្រង​វា​មិន​បានល្អ? ជំពាក់​បំណុល​គេ​មិនមែនជា​រឿង​អាក្រក់​ទេ។

ផ្ទុយទៅវិញ​វា​ជួយ​អោយ​អ្នក អាច​ដោះស្រាយ​បញ្ហា​ចំពោះមុខ នៅពេល​អ្នក​គ្មាន​លុយ​សោះ​នៅក្នុង​ខ្លួន ហើយ​ជា​កម្លាំង​ជម្រុញ​អោយ​អ្នក​ខិតខំ​ប្រឹងប្រែង ធ្វើការ​រកលុយ​ដើម្បី​សង​ទៅ​គេ​វិញ​ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here