ចំណេះដឹង​ហិរញ្ញវត្ថុ! គន្លឹះសំខាន់៣យ៉ាង​ក្នុងការ​គ្រប់គ្រង​ថវិកា​ក្នុងគ្រួសារ​ឱ្យ​ស្ថេរភាព

ដោយៈ សាវុធ

ភ្នំពេញៈ ជាធម្មតា​នៅពេលដែល​អ្នកមាន​គ្រួសា​រ​ក្នុងបន្ទុក វា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​យល់ដឹង​ពី​របៀប​រៀបចំ​ទុកដាក់​ថវិកា និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​សម្រាប់​បច្ចុប្បន្ន នឹង​នាពេល​អនាគត ព្រោះ​អ្នក​មិនមែន​ខ្លួន​មួយទៀត​ឡើយ។

គន្លឹះ​សំខាន់​នៃ​របៀប​គ្រប់គ្រង​ប្រាក់ នៅក្នុង​គ្រួសារ​របស់​អ្នក​ឲ្យ​មាន​ភាពជោគជ័យ​មាន​ដូចខាងក្រោម៖  

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដាក់​គោលដៅ

នៅពេលដែល​អ្នករៀបចំ ការចំណាយ​ឲ្យ​មាន​ភាពប្រសើរ។ ឧទាហរណ៍ ប្រសិនបើ​គ្រួសារ​មួយ មាន​គម្រោង​ចង់បាន​ផ្ទះ​ផ្ទាល់ខ្លួន ឬក៏​ទិញ​ផ្ទះ​ថ្មី នោះ​ពួកគេ​នឹងមាន​ការកំណត់​គោលដៅ​ច្បាស់លាស់ ក្នុងការ​ចាយវាយ​និង​សន្សំ​ប្រាក់។

ចាប់ផ្ដើម​ធ្វើការ​លៃលក​ប្រាក់

ការលៃលក អាចជួយ​ឲ្យ​អ្នកមាន​គម្រោង ក្នុង​ការចំណាយ​ប្រចាំខែ​ក្នុង​គ្រួសារ ឧទាហរណ៍​ចាយ​ក្រោយ ១០០០ដុល្លារ ក្នុង​មួយខែ។ វា​ពិតជា​អាចជួយ​អ្នក​បាន​ច្រើន​ខ្លាំងណាស់។ ប្រសិនបើ​ចំណាយ​ច្រើនជាង​ចំនូល នោះ​អ្នក​ត្រូវតែ​កាត់បន្ថយ​ចំណាយ​ណា​ដែល​ឥតប្រយោជន៍​ដូចជា បាយល្ងាច​នៅ​ហាង​រាល់ថ្ងៃ​ជាដើម។

រាយ​បញ្ជី​ការចំណាយ

រាយ​គ្រប់​រាល់​ការចំណាយ​ប្រចាំខែ​របស់​អ្នក ដូចជា បំណុល ការថែទាំ​សុខភាព ចំណីអាហារ ធានារ៉ាប់រង ថ្លៃ​ទឹក​ភ្លើង​ទូរស័ព្ទ និង​របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះ។ នៅពេលដែល​អ្នក​មានកា​រ​រៀបចំ​ការចំណាយរ​បស់​អ្នក បានច្បាស់លាស់ នោះ​អ្នក​នឹងមិន​ជួបប្រទះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here