ចំណេះដឹង​ហិរញ្ញវត្ថុ! គំនិតខ្លះៗសម្រាប់​និស្សិត​គួរ​យល់ដឹង​ពី​ប្រាក់​អំឡុងពេល​បើក​ទំព័រ​ជីវិត​នៅ​មហាវិទ្យាល័យ

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេល​ចូល​មកដល់​មហាវិទ្យាល័យ គឺជា​ការចាប់ផ្ដើម​នូវ​ជំពូក​ថ្មី​នៃ​ជីវិត​របស់​យើង​រាល់គ្នា ហើយ​វា​ពិតជា​ពិបាក សម្រាប់​យើង​រាល់គ្នា ក្នុងការ​យល់ដឹង​អំពី​ប្រាក់។

នៅ​ខាងក្រោម​នេះ​គឺជា​គំនិតខ្លះៗ សម្រាប់​និស្សិត​ប្រុស ស្រី គួរស្វែងយល់​ដែលមាន​ដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យកលុយ​បង្កើត​លុយ

សម្រាប់​វ័យ​នេះ អ្នក​ប្រាកដជា​មិនមាន​ដើមទុន​ធំដុំ សម្រាប់​យកទៅ​វិនិយោគ​ខ្នាត​ធំ​ដូច​សហគ្រិន ដែលមាន​បទពិសោធន៍​នោះទេ។ យ៉ាងណាមិញ​អ្នក​អាច​ចាប់ផ្ដើម​ពី​ចំណុច​តូចតាច ដោយ​គ្រាន់តែ​លក់​របស់​តាម​អន​ឡាញ លក់​ម្ហូបអាហារ ឬ​បង្កើត​ទៀម​កាហ្វេ​មួយ​ផ្ទាល់ខ្លួន។ ស្រួល មិន​ស្រួល​អ្នក​អាច​ពង្រីក​មុខរបរ​នេះ ឲ្យ​ធំ​ជាង​មុន​ផង​ក៏​ថា​បាន។

ចំណាយ​ឲ្យ​បាន​តិចជាង​ចំណូល

នៅ​ប្រទេស​កម្ពុជា​យើង និ​សិ​ត្ស​ភាគច្រើន មិន​ចង់​ចាប់ផ្ដើម​មានការ​ងារ ក្នុងពេល​សិក្សា​ទេ លុះត្រាតែ​បញ្ចប់​ការសិក្សា​ជាមុនសិន។ បើ​អញ្ចឹង ប្រសិនបើ​ម្ដាយ​ឪពុក​របស់​អ្នកផ្ដល់​ប្រាក់​ដល់​អ្នក២០ដុល្លារ នៅក្នុង​មួយអាទិត្យ អ្នក​គួ​តែ​ចំណាយ​ប្រាក់​ត្រឹមតែ១០ ទៅ១៥ដុល្លារ ទៅបាន​ហើយ ជាជាង​ចាយ​ទាំងអស់។

ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការងារ​ធ្វើ​ក្នុងពេល​រៀនសូត្រ អ្នក​អាច​ធ្វើតាម​វិធី​ខាងលើ​បាន​ដូចគ្នា។

ចាប់ផ្ដើម​ធ្វើការ​សន្សំ​ប្រាក់​ឲ្យ​ក្លាយទៅជា​ទម្លាប់

ដំបូង អ្នកនឹង​ជួប​ការលំបាក​នៅពេល​សន្សំ ពីព្រោះ​អ្នកមាន​របស់​ជាច្រើន ដែល​អ្នក​ចង់​ទិញ ប៉ុន្តែ​នៅពេលដែល​អ្នក​ប្តេជ្ញាចិត្ត​ធ្វើ​វា លុះត្រាតែ​តែ​វា​ក្លាយជា​ទម្លាប់ ទៅនោះ​អ្នកនឹង​បាន​ជោគជ័យ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្នកនឹង​សល់​ប្រាក់​មួយចំនួនធំ​បន្ទាប់ពី​បញ្ចប់​ការសិក្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here