ចំណេះដឹង​ហិរញ្ញវត្ថុ៖ តើ​មាស​ឡើងថ្លៃ​បណ្តាលមកពី​កត្តា​អ្វីខ្លះ?

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​ឆ្នាំ២០២០កន្លងទៅនេះ និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ គេ​មើលឃើញថា តម្លៃ​មាស​អន្តរជាតិ ក៏ដូចជា មាស​នៅក្នុង​ប្រទេស​ម្ពុ​ជា បាន​ឡើងថ្លៃ​ខ្ពស់​ដែល​អាច​និយាយថា ឡើងថ្លៃ​មិន​ធ្លាប់មាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

តើ​កត្តា​អ្វីខ្លះ ដែលនាំឱ្យ​តម្លៃ​មាស​លើ​ទីផ្សារ​ឡើងថ្លៃ​បែបនេះ?។ បើតាម​គេហទំព័រ​ជំនាញ ហិរញ្ញវត្ថុ មួយ​បានបង្ហាញ​ពី​កត្តា​មួយចំនួន ដែល​ធ្វើឱ្យ​តម្លៃ​មាស​ឡើងថ្លៃ​ក្នុងនោះ​មានដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១តម្លៃ​ទីផ្សារ​ប្រាក់​ដុល្លារ​ធ្លាក់ចុះ

អ្នកជំនាញ​ហិរញ្ញវត្ថុ​បាន​បកស្រាយ​ថា ហាងឆេង​ប្រាក់​ដុល្លារ និង​ហាងឆេង​មាស គឺ​ដូចជា​ព្រះអាទិត្យ និង​ព្រះ​ច័ន្ទ​អញ្ចឹង គ្មាន​ថ្ងៃ​ត្រូវ​គ្នា​ទេ បើ​មួយ​ឡើង​ត្រូវតែមាន​មួយ​ចុះ ។ បើសិនជា​ប្រាក់​ដុល្លារ​ចុះថ្លៃ តម្លៃ​មាស​នឹង​ឡើងថ្លៃ ហើយ​ប្រាក់​ដុល្លារ​ឡើងថ្លៃ នោះ​តម្លៃ​មាស​នឹង​ធ្លាក់ចុះ ។

ទី២ ការសម្រេចចិត្ត​ពី​ធនាគារកណ្ដាល

World Gold Council បាន​បង្ហាញថា ធនាគារកណ្ដាល​ជា​ស្ថាប័ន ធនាគារកណ្ដាល​អាមេរិក រួមមាន​អាល្លឺម៉ង់ អ៊ីតាលី បារាំង ដែលជា​អ្នកគ្រប់គ្រង​ក្រដាសប្រាក់​ផង និង​ជា​កន្លែង​ស្តុក​ទុក​មាស ។ បើ​ធនាគារកណ្ដាល ចង់​បង្វិល​គោលនយោបាយ​រូបិយប័ណ្ណ​របស់ខ្លួន ដូចជា ចង់​ដំឡើង​អត្រា​ការប្រាក់ នោះ​នឹង​ធ្វើឱ្យ​តម្លៃ​មាស​ចុះថ្លៃ ហើយ​បើ​អត្រា​ការប្រាក់​ចុះ​វិញ នឹងធ្វើ​ឱ្យ​មាស​ឡើងថ្លៃ​វិញ​ដូចគ្នា ដែល​អាច​បញ្ជាក់ថាអ្វីៗ គឺ​ស្ថិតនៅលើ​ការសម្រេច​របស់​ធនាគា​រ​កណ្ដាល។

៣ ការកើតឡើង​នូវ​អតិផរណា

នៅពេល​តម្លៃ​លុយ​ធ្លាក់ចុះ​ខ្លាំង មនុស្ស​មាន​ទំនោរ​ប្តូរ​ពី​ការរក្សា​ប្រាក់ មកជា​មាស​វិញ នោះ​បានន័យថា​អតិផរណា មាន​រយៈពេល​កាន់តែ​យូរ នាំឱ្យ​តម្លៃ​កាន់តែ​ថ្លៃឡើងៗ ប៉ុន្តែ​តម្លៃ​មាស​នឹង​ធ្លាក់ចុះ​មកវិញ​បន្តិចបន្តួច នៅពេល​អតិផរណា​ត្រូវបាន​ដោះស្រាយ ។

៤ តម្រូវការ​ទីផ្សារ

យោងទៅលើ​វែបសាយ GoldHub បានឱ្យដឹងថា ទីផ្សារ​ដែលមាន​តម្រូវការ​ខ្ពស់ បច្ចុប្បន្ន មាន​ប្រទេស​រុស្ស៊ី ចិន ឥណ្ឌា មិកសិ​កកូ និង​តួ​គី សុទ្ធ​តែមាន​តម្រូវការ​មាស​ខ្ពស់ ស្រប​ពេលដែល​ការជីករ​កមាស កាន់​តែមាន​ភាពលំបាកឡើងៗ ជាមួយ​តម្លៃ​ពលកម្ម​កាន់​តែមាន​បម្រែបម្រួល​កើនឡើង​ដូចគ្នា នាំឱ្យ​តម្លៃ​មាស​កាន់តែ​មានតម្លៃ​ឡើងថ្លៃ។

ក្នុង​ឆ្នាំ២០២០កន្លងទៅនេះ បើតាម​អាជីវក​រមាស បាន​បញ្ជាក់ថា តម្លៃ​មាស​បាន​ហក់​ឡើង មិន​ធ្លាប់មាន​ពីមុនមក​នោះទេ ដោយ​ក្នុង​មួយ​ដំឡឹង​វា​បាន​ឡើងដល់​ជាង២០០០ដុល្លារ។ ពេលខ្លះ​វា​បាន​ដល់ ២៣០០ដុល្លារ​ក្នុង​មួយ​ដំឡឹង។ ក្នុងពេល​មាស​ហក់​ឡើង​បែបនេះ ទីផ្សារ​មាស​គឺ​សំបូរ​អ្នកលក់​ច្រើនជាង​អ្នកទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here