អ្នកជំនាញហិរញ្ញវត្ថុៈ មុនចាយវាយគួរដកប្រាក់ចំនួនសម្រាប់សន្សំជាមុនសិន

ដោយៈ លក្ខិណា

ភ្នំពេញៈ មានមនុស្សជាច្រើន ដែលចាយវាយលើសពីចំណូលរបស់ខ្លួន ហើយអ្នកខ្លះ ដែលរំពឹងពីប្រាក់ខែសុទ្ធសាធមិនទាន់ដាច់ខែផង ក៏អស់លុយសម្រាប់ចំណាយទៅហើយ ។

អ្នកខ្លះទៀត ទោះមានប្រាក់ខែច្រើនយ៉ាងណា តែដល់ពេលដាច់ឆ្នាំក៏នៅតែមិនសល់លុយដដែល។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជាបានផ្ដល់គន្លឺះមួយចំនួនសម្រាប់អ្នកដែលត្រូវការសន្សំទុកជៀសវាងវិបត្តិនៅពេលអនាគត ។ លោកបានមានប្រសានស៍ថា ដើម្បីបង្កើនទ្រព្យនៅពេលអនាគត យើងគួរគប្បីចេះសន្សំដើម្បីវិនិយោគ ។ អ្នកខ្លះយកប្រាក់ពីប្រភពផ្សេងៗដើម្បី មកវិនិយោគដូចជាខ្ចីអ្នកដទៃ ជាដើម ដូច្នេះគាត់ត្រូវមានកាតព្វកិច្ចមួយគឺសងបំណុលគេវិញ ។ ធ្វើបែបនេះ វារឹតតែធ្វើឱ្យយើងមានហានិភ័យទៅទៀតបើសិនជាការវិនិយោគរបស់យើងមិនជោគជ័យ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថាវិធីដែលល្អបំផុតគឺការសន្សំមុនសឹមចាយតាមក្រោយ ដូច្នេះនៅពេលបានចំណូលមកហើយ អ្វីដែលត្រូវចាត់ចែងក្នុងការចំណាយនោះគឺដកមួយចំនួនសម្រាប់សន្សំ រួចហើយសល់ប៉ុន្មានសឹមចាយតាមក្រោយ។ លោកថា៖ « អ្នកខ្លះ គាត់ខ្ចីលុយធនាគារ ធនាគារគេឲ្យតម្លៃ ធ្វើការ វាយតម្លៃ ពីលទ្ធភាពកម្ចីរបស់គាត់ ថាអាចបាន ៥០ ទៅ ៦០ភាគរយ ចឹង ៥០ ៦០ភាគរយហ្នឹង គឺអូតូម៉ាតិច វាទៅជាការសន្សំជាការបង្គោលទ្រព្យសម្បត្តិ ដែលទៅសម្រាប់ពេលអនាគត បាទសល់ប៉ុន្មាន ៤០ភាគរយ អីទៀតដើម្បីចាយ។ នេះគេហៅថាការវិនិយោគមុនសន្សំ » ។

របៀបនៃការសន្សំ មានច្រើនបែប និងច្រើនសណ្ឋានដែលCambodiafinancialtimes បានលើកឡើងនាពេលកន្លងមក ដើម្បីចែកជូនដល់អ្នកអានរបស់យើង ។ ដោយសារតែ មានពលរដ្ឋជាច្រើនដែលមិនសូវយល់ដឹងពីហិរញ្ញវត្ថុ ដែលធ្វើឱ្យពួកគាត់មានបញ្ហាហិរញ្ញវត្ថុ ។ ចំណេះដឹងហិរញ្ញវត្ថុមានភាពទូលំទូលាយណាស់ បើសិនជាយើងចាយវាយមិនបានច្បាស់លាស់នោះ ទោះបីជាមានចំណូលប៉ុន្មានក៏មិនសល់នោះដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here