ចំណេះដឹង​ជីវិត! មូលហេតុ៥យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​មិនអាច​ក្លាយជា​អ្នកមាន

ដោយៈ សាវុធ

ភ្នំពេញៈ មនុស្ស​គ្រប់រូប​តែង​ចង់​មានទ្រព្យ​សម្បត្តិ​ច្រើន ហើយ​ខិតខំ​ធ្វើការ​រាល់ថ្ងៃ ហើយ​តែង​គិតថា​ថ្ងៃ​ណាមួយ​ខ្លួន​នឹង​ក្លាយជា​អ្នកមាន។

តើ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ក្លាយជា​អ្នកមាន​មែន​ទេ? លោក ប្រា​អិន ត្រេស​ស៊ី (Brian Tracy) ដែលជា​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​មួយរូប ផ្នែក​អភិវឌ្ឍន៍​សមត្ថភាព និង​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយរូប បាន​លើកឡើងថា មាន​មូលហេតុសំខាន់ៗចំនួន៥ដែល​រារាំង​មិន​ឲ្យ​មនុស្ស​ក្លាយជា​អ្នកមាន ទី១ មនុស្ស​ទូទៅ រស់នៅក្នុង​សង្គម ឬ​បរិយាកាស​មួយ​ដែល​មិនមាន​អ្នកមាន​នៅក្បែរ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ មិនដឹងថា​អ្វី​ទៅ​ដែល​ជំរុញ​ឲ្យ​មនុស្សម្នាក់ៗក្លាយជា​អ្នកមាន​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២. មនុស្ស​ទូទៅ មិន​ហ៊ាន​សម្រេចចិត្ត​ធ្វើ ទោះបី​ពួកគេ​បាន​អាន ឬ​បានទទួល​ដំបូន្មាន​ពី​មនុស្ស​ជោគជ័យ​ក៏ដោយ។ ទី៣. មនុស្ស​ទូទៅ មិន​ព្រម​ចាប់ផ្តើម​ធ្វើ​ឥឡូវ​ភ្លាម​ទេ ចេះតែ​គិតថា​ចាំ​ដល់ពេលនេះ​ចាំ​ធ្វើ ចាំ​ដល់​ពេលនោះ​ចាំ​ធ្វើ។ ទី៤. មនុស្ស​ទូទៅ ពេញចិត្ត​តែ​នឹង​របស់​ចំពោះមុខ ចាយវាយ​ដើម្បី​សប្បាយ​រយៈពេល​ខ្លី និង​ទី៥ មនុស្ស​ទូទៅ ខ្វះ​ទស្សនវិស័យ​ទៅ​អនាគត មិនដឹងថា​អ្វី​គួរ​ធ្វើ អ្វី​មិនគួរ​ធ្វើ ដើម្បី​សម្រេច​ទៅ​ដៅ​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here