ចំណេះដឹង! វិធីសាស្ត្រងាយៗក្នុងការ​ធ្វើឱ្យ​ខួ​ក្បាល​សម្រាក​បន្ទាប់ពី​ការរកទទួលបាន​ទាន​ប្រចាំថ្ងៃ

ដោយៈ សាវុធ

ភ្នំពេញៈ ខួ​ក្បាល ជា​ចំណែក​ដ៏​សំខាន់​ជាងគេ​មួយ​នៃ​រាងកាយ ហើយ​ការ​សម្រាក​ខួ​ក្បាល អាចជួយ​បង្កើន​ការចងចាំ និង​ជួយ​ឲ្យ​ខួ​ក្បាល​រឹងមាំ​ល្អ ដោយ​គេ​គួរ​ទម្លាប់​សម្រាក​ខួ​ក្បាល​ជា​រៀងរាល់ថ្ងៃ ដោយ​ចំណាយពេលខ្លីៗ បន្ទាប់ពី​បញ្ចប់​ភារៈ​កិច្ចការងារ​របស់​អ្នក។

វិធី​សម្រាកៈ ចូរ​សណ្តូក​ខ្លួន​ដេក​ដោយ​លៃ​យ៉ាងណា ឲ្យ​គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ​សម្រាក​បាន​ទាំងមូល។ ចូរ​បិទ​ភ្នែក​ដកដង្ហើម​ចេញចូលមួយៗឲ្យ​ស្មើគ្នា រួច​ធ្វើ​លំ​នឹក​គិតថា រាងកាយ​របស់ខ្លួន​ចាប់ផ្តើម​សម្រាក ពី​ចុងជើង​បន្តិចម្តងៗរាល​ឡើង មកដល់​ពោះ ទ្រូង ក ក្បាល និង​ពេញ​ទាំង​រាងកាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចូរ​តាំងចិត្ត​ឲ្យ​មូល​តែ​នឹង​អារម្មណ៍​ថា រាងកាយ​សម្រាក​គ្រប់ផ្នែក និង​បន្ត​ដកដង្ហើមចេញចូលៗ រហូតដល់​មាន​អារម្មណ៍​ថា​ខ្យល់​ចូល​ពេញ​សួត ចូរ​ធ្វើ​ឲ្យ​បាន​ហោចណាស់​ឲ្យ​បាន១០នាទី​ក្នុង​មួយថ្ងៃ។

ចូរ​អនុវត្តន៍​បែបនេះ​ជា​រៀងរាល់ថ្ងៃ នោះ​អ្នកនឹង​ឃើញថា ខ្លួនឯង​ប្រសើរ​ជាង​មុន ខួ​ក្បាលមាន​ភាពស្រស់​បោះ និង​ចងចាំ​បានល្អ​ជាង​មុន។វិធីសាស្ត្រ​នេះ​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ប្រចាំថ្ងៃ និង​ជួយ​កសាង​ទំនុក​លើ​ខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here