ចំណេះដឹង! តើ​មាន​គន្លឹះ​អ្វីខ្លះ​ដើម្បី​បង្កើន​ភាពជោគជ័យ​ក្នុង​អាជីព?

ដោយៈ សាវុធ

ភ្នំពេញៈ មនុស្សម្នាក់ៗតែង​ប្រាថ្នា​ចង់​ទទួលបាន​ជោគជ័យ ក្នុង​អាជីព​របស់ខ្លួន ហើយ​ជាការ​ពិត គេ​មិនអាច​ធ្វើការ​តែមួយ​កន្លែង​អស់​មួយជីវិត​បានទេ ដោយ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ពី​អាជីព​មួយ ទៅ​អាជីព​មួយទៀត​នៅពេល​ណាមួយ​ជា​ចាំបាច់។

ភាពជោគជ័យ ក្នុង​អាជីព​អាស្រ័យ​លើក​ត្តា​ច្រើនយ៉ាង តែ​កត្តា​ដែល​សំខាន់​ជាងគេ គឺ​ការចេះ​ត្រៀមលក្ខណៈ និង​អភិវឌ្ឍន៍​ខ្លួនឯង​ឲ្យ​ស្របតាម​បរិ​ការ​សង្គម​បច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គន្លឹះ​មួយចំនួន​ខាងក្រោម អាចជា​ជំនួយស្មារតី ក្នុង​ការបង្កើន​ភាពជោគជ័យ​ក្នុង​អាជីព​របស់​អ្នក ដូចជា ទី១ យកចិត្តទុកដាក់​សរ​សេរ​ប្រវត្តិរូប​របស់​អ្នក (CV) ឲ្យ​ត្រូវ​តាម​បទពិសោធន៍ ជាពិសេស​ស្នាដៃ​ទាំងឡាយ ដែល​អ្នក​សម្រេចបានរ​ហូត​មកដល់​បច្ចុប្បន្ន។ ប្រៀបធៀប​លក្ខណៈសម្បត្តិ​ដែល​អ្នកមាន ជាមួយនឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន តើ​មាន​អ្វីខ្លះ ដែល​អ្នក​ត្រូវ​បំពេញបន្ថែម ឬ​ចំនុច​ណាខ្លះ​អ្នកមាន​គុណសម្បត្តិ​ពិសេស ជាង​មនុស្ស​ទូទៅ។

ទី២ រឹតចំណង​ទាក់ទង​ជាមួយ ជន​មាន​ឥទ្ធិពល​ក្នុង​អង្គភាព។ អ្នក​គួរ​ចំណាយពេល​ប្រាស្រ័យ​ទាក់ទង ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ពួកគេ។ នេះ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​អាច​ឲ្យ​អ្នក ឈានទៅ​កាន់​មុខតំណែង​ខ្ពស់ជាង​មុន ព្រោះ​បើ​មានមុខ​តំណែង​ណា​ទំនេរ ពួកគេ​មុខតែ​នឹង​គិតដល់​អ្នក​មុនគេ។

ទី៣ ឧស្សាហ៍​ប្រាស្រ័យ​ទាក់ទង និង​ស្គាល់​មនុស្សថ្មីៗខាងក្រៅ អង្គភាព​យ៉ាងហោចណាស់​ឲ្យ​បាន​មួយ ទៅ​បីនាក់​ក្នុង​មួយខែ។ នៅពេល​ទំនាក់ទំនង​មាន​ភាពជិតស្និទ្ធ​ហើយ​អ្នក​អាច​សុំ​រាប់អាន​មិត្តភក្តិ ឬ​អ្នក​ផ្សេងទៀត​ដែល​ពួកគេ​ស្គាល់​បន្ថែមទៀត។

ទី៤ ចូលរួម​កម្មវិធីផ្សេងៗក្នុង​វិស័យ​របស់​អ្នក រួច​នាំយក​ព័ត៌មាន​មក​ចែករំលែក​ជាមួយ​សហការី។ ទី៥ ធ្វើខ្លួន​ឲ្យ​សក្តិ​សមជា​អ្នកមាន​វិជ្ជាជីវៈ។ ចូរ​យកចិត្តទុកដាក់​លើ សម្លៀក បំពាក់ គ្រឿង​តុបតែង … ។ល។ លៃ​យ៉ាងណា​ឲ្យ​មើលទៅ​ឃើញថា អ្នកជា​បុគ្គល​ដ៏​គួរ​ឲ្យ​ទុកចិត្ត និង​ជា​អ្នក​អាជីព។

ទី៦ អភិវឌ្ឍន៍​ខ្លួនឯង​ជាប្រចាំ ជាពិសេស​ជំនាញ​ទំនាក់ទំនង និង​ចិត្តសាស្ត្រ​មនុស្ស​និង​ចំណុច​ទី៧ ត្រួត​ពិនិត្យមើល​ការរីកចម្រើន​របស់ខ្លួន​ជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here