ចំណេះដឹង​វិនិយោគ! អ្នក​ត្រូវ​ដឹង​ចំនុច​សំខាន់​មួយ​នេះ​បើ​ចង់​រកស៊ី​ជាមួយ​ជប៉ុន

ដោយៈ សាវុធ

ភ្នំពេញៈ តាម​ធម្មតា​ពេល​ប្រាស្រ័យ​ទាំង​ទង​គ្នា​ជា​លើកដំបូង គេ​តែង​ផ្លាស់ប្តូរ​នាមប័ណ្ណ​គ្នា​ទៅវិញទៅមក តែ​ជួនកាល​យើង​ភ្លេច​ឬ​អស់​នាមប័ណ្ណ។ សម្រាប់​ជនជាតិ​ទូទៅ ប្រហែលជា​មិនសូវ​ប្រកាន់​ទេ ប៉ុន្តែ​សម្រាប់​ជប៉ុន​វិញ​គេ​ប្រកាន់​ណាស់។ ការជួបគ្នា​ដំបូង​ត្រូវតែមាន​នាមប័ណ្ណ។

ការផ្លាស់ប្តូរ​នាមប័ណ្ណ​គ្នា មានន័យថា​ជា​ចំនុច​ចាប់ផ្តើម​នៃ​ធុរកិច្ច បើ​មិនទាន់បាន​ប្តូរ​នាមប័ណ្ណ​គ្នា​ទេ​គឺ​មិនទាន់​អាច​ផ្តើម​ពាណិជ្ជកម្ម​ជាមួយគ្នា​ទេ។

ការជូន​នាមប័ណ្ណ​គ្នា​ក៏មាន​ពិធីការ​ត្រឹមត្រូវ​ដែរ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. អ្នកមាន​ឋានៈ​ខ្ពស់ជាង ជា​អ្នក​ជូន​នាមប័ណ្ណ​ឲ្យ​ទៅ​គេ​មុន។

២. ជូន និង​ទទួល​នាមប័ណ្ណ​ដៃ​ពីរ។

៣. ជូន​នាមប័ណ្ណ ដោយ​ឱន​មុខ​ទៅកាន់​អ្នកទទួល។

៤. ក្នុងអំឡុងពេល​ពិភាក្សាគ្នា គេ​ត្រូវ​រក្សា​នាមប័ណ្ណ​ទាំងនោះ​នៅ​ខាងក្រៅ ឬ​ដា​ក់លើ​តុ រហូតដល់​ចប់​ទើប​យក​ទុក​តាម​ខ្លួន។

៥. រក្សា​នាមប័ណ្ណ​ឲ្យ​នៅ​ថ្មី​ស្អាត​ជានិច្ច។

នៅពេល​ទទួល​នាមប័ណ្ណ គេ​តែង​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ នូវ​រាល់​ព័ត៌មាន​ដែលមាន​នៅលើ​នាមប័ណ្ណ​ដែល​គេ​ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here