ចំណេះដឹង! តើ​អ្នក​ជាប់ពន្ធ​អចលនទ្រព្យ​មាន​កាតព្វកិច្ច​អ្វីខ្លះ?

ដោយ៖ សាវុធ

ភ្នំពេញ៖ អ្នក​ជាប់ពន្ធ​អចលនទ្រព្យ taxpayer on real property មាន​កាតព្វកិច្ច​ត្រូវ​ចុះបញ្ជី ដាក់​លិខិត​ប្រកាស (ឧបសម្ព័ន្ធ) និង​បង់ប្រាក់​ពន្ធ​ជូន រដ្ឋបាល​សារពើពន្ធ​ក្នុងភូមិ​សាស្ដ្រ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ ប៉ុន្តែ​អ្នក​ជាប់ពន្ធ​ដែលមាន​អចលនទ្រព្យ​ច្រើន ការចុះបញ្ជី ការដាក់​លិខិត​ប្រកាស និង​ការបង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យដាច់​ដោយឡែកៗ​ពីគ្នា​ដែរ។

សម្រាប់​ការចុះបញ្ជី ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ថតចម្លង​ចំនួន៣ប្រភេទ ជា​អាទ​X (១) អត្ដ​សញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស (២) សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់ នៅ ឬ​លិខិតបញ្ជាក់​ទីលំនៅ និង (៣) ប័ណ្ណ​សម្គាល់​សិទ្ធិ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនទ្រព្យ​ដែល បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងទៀត រាល់​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​អចលនទ្រព្យ ត្រូវ​ធ្វើតាម​ទម្រង់​កំណត់ដោយ​រដ្ឋបាល​សារពើពន្ធ​ចំនួន២ ច្បាប់ ដែល១ច្បាប់ សម្រាប់​រក្សាទុក​នៅ​រដ្ឋ​បាល​សារពើពន្ធ និង១ច្បាប់​ទៀត សម្រាប់​ម្ចាស់​អចលនទ្រព្យ។

ម្ចាស់​អចលនទ្រព្យ​ត្រូវ​គណនា​ប្រាក់​ពន្ធ​ដោយ​ខ្លួនឯង ដោយ​ផ្អែកលើ​តម្លៃ​អចលនទ្រព្យ ដែល​បានកំណត់ ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ ។

ការបង់ពន្ធ​លើ​អចលនទ្រព្យ ត្រូវធ្វើ​ឡើងជា​រូបិយវត្ថុ​ជាតិ (ប្រាក់រៀល) ហើយ​ត្រូវ​បង់​យ៉ាង​យឺត​បំផុត ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ​នីមួយ។ នៅ​ក្នុងការ​អនុវត្ដ​ន៍ ពន្ធ​លើ​អចលនទ្រព្យ ទើបតែ​ត្រូវបាន​ចាប់​ប្រមូល​នា​ឆ្នាំ ២០១១ នេះ​ទេ ទោះបីជា​ពន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១០ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here