រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​អញ្ជើញ​ចូលរួម​ជំនួប​ជ័យ​លាភី​អាហារូបករណ៍​ Chevening

ដោយៈ ម៉ាណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ លោកហួត ហាក់ បានអញ្ជើញចូលរួមជំនួប របស់ជ័យលាភីអាហារូបករណ៍ Chevening ដែលរៀបចំឡើងដោយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពព្រីនថីនប្រចាំកម្ពុជា។

ថ្លែងក្នុងឱកាសនៃជំនួបប្រកបដោយភាតរភាពនេះ លោករដ្ឋមន្ត្រី បានលើកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃចក្រភពព្រីនថីន និងស្ថានទូតប្រចាំប្រទេសកម្ពុជា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្តល់អាហាររូបករណ៍Chevening នេះដល់សិស្សនិស្សិតកម្ពុជាដែលត្រឡប់មកវិញប្រកបដោយគុណភាព និងសមត្ថភាព ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជវភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងធ្វើជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងចក្រភពព្រីនថីន និងកម្ពុជាដែលមានរយៈពេលជាង ៧៣ឆ្នាំកន្លងមកឱ្យកាន់តែរីកដុះដាល លើគ្រប់វិស័យបន្ថែមទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here