ក្រសួង​ចុះ​កិច្ច​សន្យាទិញ​ លក់​ផ្លែមៀន​ស្រស់​ដល់​ក្រុមហ៊ុន​ចំនួន២​

ដោយៈ ចំណាន

   ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកគី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក​ ទៅកាន់ទីផ្សារប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបសំខាន់នេះ លោកគី​ ច័ន្ទរំដួល​ បានសម្តែងក្តីសោម​នស្សរីករាយដែលភាគីក្រុមហ៊ុនទាំងពីរ មានគោលដៅសហការគ្នាក្នុងការនាំចេញកសិផលសក្កានុពលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន​ ដែលផ្តល់ផលចំណេញទាំងអស់គ្នា​ និងពង្រីកទំហំនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះដែរ​ លោកបានសង្កត់ធ្ងន់ ពីការកសាងទំនុកចិត្តជាមួយគ្នា​ រក្សានូវទំនាក់ទំនងល្អ​ យកចិត្តទុកដាក់ពង្រឹងខ្សែច្រវាក់តម្លៃ​ ធានាបានទាំងគុណភាព និងបរិមាណ​ក្នុងការនាំចេញ​ និងបន្តសហការរួមគ្នារៀបចំផែនការផលិតកម្មយូរអង្វែង​ ផ្តល់ផលចំណេញនិងភាពងាយស្រួលដល់កសិករដាំដុះ​ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here