កម្ពុជា​ អ៊ូបេគីស្ថាន​សហប្រតិបត្តិការ​លើ​វិស័យហិរញ្ញវត្ថុ​

ដោយៈ និស្ស័យ

   អ៊ូបេគីស្ថានៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Timur Ishmetov ទេសាភិបាល ធនាគារកណ្តាលអ៊ូសបេគីស្ថាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរឱ្យបានកាន់តែរឹងមាំថែមទៀត។

ក្នុងជំនួបនេះ លោកជំទាវ និងឯកឧត្តមបានផ្លាស់ប្តូរទស្សនាទានលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការអភិវឌ្ឍ និងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកទេសាភិបាល ធនាគារកណ្តាលអ៊ូសបេគីស្ថានបានលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរ បស់ធនាគារជាតិនៃកម្ពុជា និងបានកត់សម្គាល់ពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យហិរញ្ញវត្ថុ។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ និងទេសាភិបាលទាំងពីររូបបានឯកភាព លើការចុះអនុស្សរណៈយោគយល់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍ លើការងារមួយចំនួនដូចជា ការអនុវត្តនយោបាយរូបិយវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here