ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយភាគីពាក់ព័ន្ធ លើកទី៤ស្តីពី “មីក្រូហិរញ្ញវត្ថុនៅកម្ពុជា”។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា។
កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព នៃការអនុវត្តសកម្មភាពអាទិភាពចំនួន ២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
គិតមកទល់ពេលនេះ សកម្មភាពអាទិភាពចំនួន១៦ ត្រូវបានអនុវត្តពេញលេញ ខណៈសកម្មភាពអាទិភាពចំនួន៦ទៀត នៅកំពុងបន្តអនុវត្តន៍។
កិច្ចពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នជាតិ អង្គការសហប្រជាជាតិ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិនិយោគិន៕








