ដំណឹងល្អៈ កម្ពុជា ចិនដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន តាមឃ្យូអរកូត(QR Code)

ដោយៈ ចំណាន

   ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ដំណាក់កាលទី១៖ កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេនខេអេចឃ្យូអរកូតនៅកម្ពុជា)។

ពិធីប្រកាសនេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកBen Yang នាយកគ្រប់គ្រងWeixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈការតភ្ជាប់ដំណាក់កាលទី១នេះ អ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេសភ្ញៀវទេសចរចិន អាចស្កេនទូទាត់តាម ខេអេចឃ្យូអរកូត បានយ៉ាងងាយស្រួលនៅតាមហាង និងអាជីវកម្មនានាសម្រាប់ការទិញទំនិញ ទទួលទានអាហារ ការធ្វើដំណើរ ការស្នាក់នៅ និងសកម្មភាពកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here