ក្រសួងកសិកម្ម​ត្រៀមរៀបចំ​ពិពរព័ណ៍​ជាថ្មី ​ជា​ការ​ផ្សារភ្ជាប់​ក្រុមហ៊ុន​ និង​អ្នកផលិត​

ដោយៈ ចំណាន

   ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោកគី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំពិព័រណ៍ CAFE26នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ លោកគី​ ច័ន្ទរំដួល បានណែនាំដល់ក្រុមការងារជំនាញទាំងអស់យកចិត្តទុកដាក់ លើការដាក់តាំងបង្ហាញផលិតផល កសិផលសក្កានុពលកម្ពុជា ឲ្យមានភាពទាក់ទាញ លើគ្រប់អនុវិស័យ បង្កើតបរិយាកាសទំនាក់​ទំនងធុរកិច្ចថ្មីៗ និងមានភាពទាក់ទាញសម្រា​ប់វិនិយោគិនក្នុងស្រុកនិងបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កម្មវិធី(CAFE26) នឹងមានភាពទាក់ទាញជាងមុន​ ដោយមានការតាំងបង្ហាញផ្ទះសំណាញ់​ សួនសត្វចម្រុះ(Mini Farm)ជាពិសេសការផ្សាភ្ជាប់ទៅនឹង “ប្រពៃណីចាប់ត្រីបុរាណ” ​របស់ប្រជានេសាទ​ខ្មែរយើង និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់អញ្ជើញចូលរួម ឱ្យបានច្រើន​កុះករ ដើម្បីស្វែងយល់ពីវិស័យកសិកម្ម​ កាន់តែច្បាស់និងស៊ីជម្រៅ។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦(CAFE26) គឺជាវេទិកាប្រមូលផ្តុំដោយរដ្ឋាភិបាល ក្រុមហ៊ុនវិស័យឯកជន កសិករ ស្ថាប័នធនាគារ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់កសិ-ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកម្ពុជា​ ការតភ្ជាប់ខ្សែច្រវាក់តម្លៃ​គ្រប់ភាគីពាក់ព័ន្ធ ពង្រីកទំហំនៃការនាំចេញ​ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិ-ស្បៀងអាហារ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here