ដោយៈ ម៉ាណា
រុស្ស៊ីៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរឹងមាំ។
តាមរយៈការចុះអនុស្សរណៈ ដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរនឹងរួមគ្នា ជំរុញចំណុចកិច្ចសហប្រតិបត្តិការមួយចំនួន ជាពិសេសលើការជំរុញកសិពាណិជ្ជកម្ម និងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម៕








