ដោយៈ និស្ស័យ
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា នៅក្នុងឆមាសទី១នៃឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានសរុបជាង ៤៧០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីអភិវឌ្ឍន៍ចំនួន១២។
យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ៤៧០.៦៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត១២ គម្រោង/កម្មវិធីអភិវឌ្ឍន៍ ដែលក្នុងនោះមាន។
របាយការណ៍បានឲ្យដឹងទៀតថា ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ មានឥណទានវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេសចំនួន ៧ ០៤៩ ៥៤០ លានរៀល៕









