ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក.អ.ក. បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀម សម្រាប់កិច្ចពិគ្រោះយោបល់ជាមួយភាគីលុចសំបួ លើកម្មវិធីណែនាំស្ដីពីកិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាងជាន់ខ្ពស់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណ៥០នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ និងវិស័យអាទិភាព ដែលបានស្នើឡើងក្នុងសេចក្តីព្រាងកម្មវិធីណែនាំស្ដីពីកិច្ចសហប្រតិបត្តិការ (ICP) ព្រមទាំងប្រមូលមតិយោបល់និងធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ ជាមួយគណៈប្រតិភូលុចសំបួ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ៕










