ក្រសួងរៀបចំព្រាងអនុក្រិតទាក់ទងមុខងារ និងការធ្វើចំណាត់ ថ្នាក់ផ្លូវថ្នល់

ដោយៈ ម៉ាណា

   ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារនៃផ្លូវថ្នល់ និងការធ្វើចំណាត់ថ្នាក់ផ្លូវថ្នល់ និងការកែប្រែចំណាត់ថ្នាក់ផ្លូវថ្នល់។

កិច្ចប្រជុំនេះដឹកនាំដោយលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាសហប្រធានកិច្ចប្រជុំពិនិត្យ និងពិភាក្សាដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារនៃផ្លូវថ្នល់ និងការធ្វើចំណាត់ថ្នាក់ផ្លូវថ្នល់ និងការកែប្រែចំណាត់ថ្នាក់ផ្លូវថ្នល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណងបែងចែកការងារ និងការទទួលខុសត្រូវរបស់ក្រុមការងារ ដើម្បីពន្លឿនការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here