រដ្ឋបាលខេត្តព្រះសីហនុ​ពិភាក្សា​លើ​សំណើ​សុំនាំ​ចូល​ដោយពន្ធគយអាករពិសេស ​និង​អាករ​របស់​ក្រុម​ហ៊ុន​ចំនួន​២​

ដោយៈ ម៉ាណា

   ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធាន អនុគណៈកម្មាធិការវិនិយោគ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូល ដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើមចំនួន២គម្រោង។

គម្រោងទាំងពីរនោះរួមមាន ១. រោងចក្រផលិត និងផ្តុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់ បោះជំរុំ មានទីតាំងស្ថិតនៅក្នុងអគារលេខ K-1 ផ្លូវជាតិលេខ៤ ភូមិអូរចំណារ ក្រុង កំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO.,LTD.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.រោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានទីតាំងស្ថិតនៅក្បាល ដីលេខA និងB ផ្លូវលេខ៤១ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ របស់ក្រុមហ៊ុន SENCE INDUSTRIES (CAMBODIA) CO.,LTD.៕

LEAVE A REPLY

Please enter your comment!
Please enter your name here