មន្រ្តីកម្ពុជា​ចូលរួមកិច្ចប្រជុំលើកទី៨ ​នៃ​មន្ត្រី​សេដ្ឋកិច្ច​នៃ​ស្ថាបេសកកម្ម​អចិន្ត្រៃយ៍​នៃ​រដ្ឋសមាជិក​អាស៊ាន​ប្រចាំ​អាស៊ាន​

ដោយៈ ចំណាន

   ហ្វីលីពីនៈ លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច អមស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ ឆ្នាំ២០២៦ នៃមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេស​កកម្មអចិន្ត្រៃយ៍នៃរដ្ឋសមាជិកអាស៊ានប្រចាំអាស៊ាន(EO 8/26)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងផ្ទាល់ និងតាមអនឡាញ ក្រោមភាពជាប្រធានអាស៊ានប្តូរវេន របស់ប្រទេសហ្វីលីពីន ព្រមទាំងមានការចូលរួមពីមន្ត្រីនៃលេខាធិការដ្ឋានអាស៊ានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសកម្មភាពការងារមួយចំនួន រួមមាន៖១. ពិនិត្យ និងតាមដានលទ្ធផលការងារជាបន្តបន្ទាប់ពីកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចលើកទី៧ ឆ្នាំ២០២៦ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានអាស៊ាន។

២. ផែនការការងារអាទិភាពឆ្នាំ២០២៦ ស្ដីពីការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ៣. ពិនិត្យ និងអនុម័តលើរបាយការណ៍របស់ប្រធានកិច្ចប្រជុំតាមវិស័យ ស្ថិតក្រោមយុត្តាធិការទទួលខុសត្រូវរបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM) ៤. ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាមួយដៃគូយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ អាស៊ាន-សហភាពអឺរ៉ុប (EU) អាស៊ាន-សហរដ្ឋអាម៉េរិក អាស៊ាន-ចក្រភពអង់គ្លេស និងអាស៊ានបូកបី (China-Japan-Korea)។

៥. ពិនិត្យ និងពិភាក្សាលើសេចក្តីថ្លែងការណ៍រួម (JMS) សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន (AEM-DP Consultations))។ ៦. ពិនិត្យនិងពិភាក្សាលើវឌ្ឍនភាព នៃដំណើរការចូលជាសមាជិក ក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត (Timor-Leste)
៧. ការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្រ្តី សេដ្ឋកិច្ចអាស៊ានលើកទី៣ (SEOM 3/57) និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន របាយការណ៍ប្រធានមន្រ្តីសេដ្ឋកិច្ចអាស៊ានជូនកិច្ចប្រជុំ (SEOM 3/57) ក៏ដូចរៀបចំរដ្ឋបាលសម្រាប់កិច្ចប្រជុំនិង៨. បញ្ហាផ្សេងៗទៀត៕កិច្ចប្រជុំលើកទី៨ ឆ្នាំ២០២៦ នៃមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ានប្រចាំអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here